ភាគហ៊ុនធ្លាក់ចុះ ប្រាក់ដុល្លារនិងប្រេងឡើងថ្លៃ បន្ទាប់ពីសុន្ទរកថារបស់លោក Trump ស្តីពីសង្គ្រាមអ៊ីរ៉ង់

2026/04/02 05:44:58 pm        124

ភាគហ៊ុនបានធ្លាក់ចុះ ប្រាក់ដុល្លារ និងប្រេងឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ទី២មេសាសប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា គោលបំណងយុទ្ធសាស្ត្រស្នូល របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងសង្គ្រាមអ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែពុំបានផ្តល់ផែនការច្បាស់លាស់ថាពេលណាជម្លោះនេះនឹងបញ្ចប់នោះទេ។

ការរំពឹងទុកនៃការបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលរយៈពេលជាងមួយខែជាមួយអ៊ីរ៉ង់បានធ្វើឱ្យភាគហ៊ុនសកលកញ្ជ្រោលឡើង និងបានធ្វើឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះពីកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលពីរវគ្គកន្លងមក បន្ទាប់ពីខែមីនាដ៏អាប់អួ ជាទីដែលតម្លៃប្រេងកើនឡើង បានធ្វើឱ្យតម្លៃទ្រព្យសកម្មមានហានិភ័យធ្លាក់ចុះ។

ប៉ុន្តែលោក Trump នៅក្នុងសុន្ទរកថាដ៏សំខាន់របស់លោកបាននិយាយថា សហរដ្ឋអាមេរិកនឹងវាយកម្ទេចអ៊ីរ៉ង់ឲ្យរលាយ ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ និងវាយប្រហារប្រទេសនេះឲ្យធ្លាក់ចូលទៅក្នុងយុគថ្មបំបែក។សម្ដីទាំងនោះបានធ្វើឱ្យភាគហ៊ុនសកលធ្លាក់ចុះ ដោយតម្លៃភាគហ៊ុនអាមេរិកធ្លាក់ចុះ០,៦៧% ខណៈតម្លៃភាគហ៊ុននៅតំបន់អឺរ៉ុបធ្លាក់ចុះ ០,១0%។

សន្ទស្សន៍ភាគហ៊ុនទូលំទូលាយបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក នៅក្រៅប្រទេសជប៉ុនបានធ្លាក់ចុះ ០,៧៥%។ សន្ទស្សន៍ភាគ ហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះ ០,៧៩% ក្នុងការជួញដូរក្រោមភាពប្រែប្រួល។

តម្លៃប្រេងឆៅ Brent បានកើនឡើងជាង ៤%ដល់១០៥,៥៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែក ខណៈប្រេងឆៅ West Texas Intermediateរបស់អាមេរិកដែរនោះ បានកើនឡើង៣%ដល់១០៣,១៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ប្រាក់ដុល្លារអាមេរិកគឺជាជម្រើសដ៏ល្អប្រសើរក្នុងចំណោមវិនិយោគិន អំឡុងពេលមានភាពចលាចល ហើយប្រាក់ដុល្លារបានកើនឡើងធៀបនឹងរូបិយប័ណ្ណភាគច្រើនបន្ទាប់ពីសុន្ទរកថាលោកTrump ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm