យោធាកោះតៃវ៉ាន់៖ ការពន្យារពេលលើកញ្ចប់ថវិកា ប៉ះពាល់ដល់ការទិញអាវុធ និងការហ្វឹកហ្វឺនតម្លៃ ២,៤ពាន់លានដុល្លារ

2026/04/02 07:04:01 pm        76

មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២ មេសា) នេះថា ការពន្យារពេលក្នុងការអនុម័តថវិការបស់កោះតៃវ៉ាន់ នៅឆ្នាំនេះ បានគំរាមកំហែងដល់ការចំណាយចំនួន ៧៨ ពាន់លានដុល្លារតៃវ៉ាន់ (ឬប្រមាណ ២,៤៤ ពាន់លានដុល្លារអាមេរិក) ក្នុងការផ្គត់ផ្គង់ផ្នែកសព្វាវុធ ការថែទាំ និងការបណ្តុះបណ្តាល។

រដ្ឋបាលរបស់មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយកាលពីខែសីហាឆ្នាំមុនថា ការចំណាយលើវិស័យការពារជាតិត្រូវបានកំណត់ឱ្យកើនឡើង ២២,៩% ដល់ចំនួន ៩៤៩,៥ ពាន់លានដុល្លារតៃវ៉ាន់ នៅឆ្នាំ២០២៦។ តួលេខរដ្ឋាភិបាលកោះ បានបង្ហាញថា ដោយមានអត្រា ៣,៣២% នៃផលិតផលក្នុងស្រុកសរុប (GDP) តួលេខថវិកានេះនឹងលើសពីកម្រិត ៣% ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩។

រដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ខ្លួនត្រូវចំណាយបន្ថែមទៀតដើម្បីទប់ទល់នឹងសម្ពាធរបស់ប្រទេសចិន ដែលអះអាងសិទ្ធិអធិបតេយ្យភាពលើកោះនេះ ខណៈទីក្រុងប៉េកាំង បានបង្កើនសម្ពាធយោធាដូចជាការធ្វើសមយុទ្ធសង្គ្រាមធំៗជាដើម។ ប៉ុន្តែសភាតៃវ៉ាន់ ដែលគ្របដណ្ដប់ដោយបក្សប្រឆាំង បានពន្យារពេលការអនុម័តថវិកា ក៏ដូចជាសំណើពិសេសដាច់ដោយឡែកមួយសម្រាប់ការចំណាយយោធាបន្ថែមចំនួន ៤០ពាន់លានដុល្លារ ដោយនិយាយថា ខ្លួនគាំទ្រការចំណាយលើការការពារជាតិបន្ថែមទៀត ប៉ុន្តែនឹងមិនចុះហត្ថលេខាលើ «មូលប្បទានប័ត្រគ្មានសាច់ប្រាក់» នោះឡើយ។

លោក Yen Ming-teh ប្រធាននាយកដ្ឋានថវិការបស់អាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយថា ការពន្យារពេលនេះមានន័យថា អាជ្ញាធរនឹងមិនអាចអនុវត្តថវិកា ២១% នៃកញ្ចប់ថវិកាឆ្នាំនេះ ក្រោមកាលវិភាគដើមបានទេ ដែលប៉ះពាល់ដល់ការចំណាយចំនួន ៧៨ពាន់លានដុល្លារតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm