ស្ថាប័នហិរញ្ញវត្ថុ និងថាមពលពិភពលោក សហការគ្នាឆ្លើយតបទៅនឹងផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា

2026/04/02 07:08:00 pm        65

ប្រមុខដឹកនាំនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) កាលពីថ្ងៃពុធ (១ មេសា) បានប្រកាសថា ពួកគេនឹងបង្កើតក្រុមសម្របសម្រួលមួយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច និងថាមពលសកល ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។

ក្នុងសេចក្តីថ្លែងការណ៍រួម ស្ថាប័នសកលទាំងបីបានកត់សម្គាល់ថា សង្គ្រាមបានបង្កឱ្យមានការរំខានយ៉ាងខ្លាំងក្លានៅក្នុងតំបន់ និងបានរុញឱ្យមានកង្វះខាតការផ្គត់ផ្គង់ដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រទីផ្សារថាមពលសកល។ ប្រមុខដឹកនាំនៃ IMF និង IEA ក៏ដូចជាធនាគារពិភពលោក បានលើកឡើងថា៖ «អំឡុងពេលដែលមានភាពមិនច្បាស់លាស់កម្រិតខ្ពស់បែបនេះ រឿងសំខាន់បំផុតគឺស្ថាប័នសកលទាំងបីត្រូវរួមកម្លាំងគ្នា ដើម្បីតាមដានរាល់ការវិវត្ត តម្រឹមការវិភាគឱ្យស្របគ្នា និងសម្របសម្រួលការគាំទ្រដល់អ្នកបង្កើតគោលនយោបាយ ដើម្បីដោះស្រាយវិបត្តិ»។

ស្ថាប័នអន្តរជាតិទាំងនេះបានបញ្ជាក់ថា ក្រុមសម្របសម្រួលថ្មីនឹងធ្វើការវាយតម្លៃលើកម្រិតនៃផលប៉ះពាល់នៅតាមបណ្តាប្រទេសនីមួយៗ សម្របសម្រួលយន្តការឆ្លើយតប និងកៀងគរភាគីពាក់ព័ន្ធ ដើម្បីផ្តល់ការគាំទ្រដល់បណ្ដាប្រទេសដែលកំពុងត្រូវការជំនួយ។

ទីភ្នាក់ងារសកលទាំងបីបានបន្ថែមថា យន្តការឆ្លើយតបអាចរួមមាន៖ ការផ្តល់ប្រឹក្សាគោលនយោបាយចំគោលដៅ ការវាយតម្លៃលើលទ្ធភាពនៃតម្រូវការហិរញ្ញវត្ថុ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធ រួមទាំងតាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាប ឬសូន្យភាគរយ ព្រមទាំងចំណាត់ការកាត់បន្ថយហានិភ័យផ្សេងៗទៀតដែលមិនទាន់ត្រូវបានបញ្ជាក់លម្អិត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm