លោក Trump ហៅ NATO ថាជា «ខ្លាក្រដាស» ហើយកំពុងពិចារណាដកខ្លួនចេញ

2026/04/02 07:19:11 pm        94

សារព័ត៌មាន បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) បន្ទាប់ពីសម្ព័ន្ធមិត្តនេះមិនបានចូលរួមក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

នៅពេលត្រូវបានសួរថាតើលោកនឹងពិចារណាឡើងវិញអំពីសមាជិកភាពរបស់សហរដ្ឋអាមេរិកនៅក្នុងសម្ព័ន្ធមិត្តនេះទេបន្ទាប់ពីជម្លោះ លោកបាននិយាយថា សំណួរគឺ «ហួសពីការពិចារណាឡើងវិញ» ដោយនិយាយបន្ថែមថា «ខ្ញុំពុំដែលត្រូវបានធ្វើឲ្យតែលតោលដោយ NATO ទេ។ ខ្ញុំតែងតែដឹងថា ពួកគេជាខ្លាក្រដាស»។

លោក Trump ក៏បានសម្តែងការមិនពេញចិត្តចំពោះ NATO ដែល «មិនគាំទ្រ» ដោយនិយាយថា វា «ពិបាកជឿណាស់»។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា លោក Trump នឹងធ្វើការសម្រេចចិត្តលើអនាគតរបស់ NATO ដោយសារតែសម្ព័ន្ធមិត្តអាមេរិកមួយចំនួនបដិសេធមិនផ្តល់ការគាំទ្រ បន្ទាប់ពីការបញ្ចប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់។

បន្ទាប់ពីការរិះគន់របស់លោក Trump នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា លោកមិនផ្លាស់ប្តូរជំហររបស់លោកលើសង្គ្រាមនោះទេ។ ប្រទេសអឺរ៉ុបជាច្រើន បានរក្សាគម្លាតពីជម្លោះជាមួយអ៊ីរ៉ង់។ លោក Starmer និយាយថា ប្រទេសរបស់លោកនឹងមិនត្រូវបានគេអូសទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះនោះទេ «ទោះបីជាមានសម្ពាធ និងជាអ្នកណាក៏ដោយ» ខណៈប្រទេសអេស្ប៉ាញកាលពីថ្ងៃដើមសប្តាហ៍នេះ បានបិទដែនអាកាសរបស់ខ្លួនចំពោះជើងហោះហើរទាំងអស់ទាក់ទងនឹងការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm