បទចម្រៀង ១៣ឆ្នាំមុន “Take me to America” ល្បីឡើង​វិញ​ក្រោយ​បូស្នៀឈ្នះ​អ៊ីតាលី​ឡើង​លេង​ World Cup

2026/04/02 07:29:13 pm        140

ប្រជាជនបូស្នៀអបអរមិនសម្រាកឡើយ បន្ទាប់ពីបូស្នៀបានយកឈ្នះក្រុមជើងឯកបួន​សម័យ​អ៊ីតាលី​ដោយ​បាល់ ១១ ម៉ែត្រកាត់សេចក្តីទទួលបានកៅអីបាល់ទាត់ពិភពលោកនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។

ការអបអរសាទរតាំងពីពេលយប់រហូតព្រលឹមឡើង នៅពេលកីឡាករវ័យក្មេងបូស្នៀ Esmir Bajraktarevic ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ ១១ ម៉ែត្រចុងក្រោយ ហើយអ្នកចាំទីលំដាប់កំពូលពិភពលោក Gianluigi Donnarumma ជួយមិនបាន។

ប្រជាជនបូស្នៀបានជួបជុំគ្នារាំច្រៀង សប្បាយរីករាយមិននឿយហត់ និងនាំគ្នាច្រៀងបទចម្រៀង “Take me to America” ដែលច្រៀងដោយតារាចម្រៀងបូស្នៀ Dubioza Kolektic តាំងពី ១៣ ឆ្នាំមុន។

បទចម្រៀងនេះដែរ ត្រូវបានគេប្រើប្រាស់ជាបទចម្រៀងមិនផ្លូវ​ការ​មួយ​សម្រាប់​បូស្នៀ​ក្នុង​ដំណើរ​នៃ​វគ្គជម្រុះ បាល់ទាត់ពិភពលោកឆ្នាំនេះ។

ព្រឹកព្រលឹកស្រាងៗនៅទីក្រុង Sarajevo អ្នកគាំទ្របាល់ទាត់បានបង្ហាញក្តីរីករាយ និងអបអរក្រុមជម្រើសជាតិពួកគេ៖

(អ្នកគាំទ្រស្រី)៖ សូមអបអរសាទរចំពោះក្រុមបាល់ទាត់រហ័សនាម នាគរាជរបស់យើង ..!ពិតជាអស្ចារ្យណាស់ ហើយខ្ញុំសូមជូនពរឱ្យ "នាគ" ជួបតែសំណាងល្អ ហើយសូមអរគុណសម្រាប់ការធ្វើរឿងនេះសម្រាប់បូស្នៀ និងហឺហ្សេហ្គោវីណា។

(អ្នកគាំទ្រប្រុស)៖ "តើអ្នកដឹងទេ ប្រទេសដែលមានទុក្ខលំបាកនេះត្រូវការសុភមង្គល លទ្ធផលដ៏ល្អមួយប៉ុណ្ណា? យើងត្រូវចាំថា យើងត្រូវសប្បាយចិត្ត ហើយនៅទីនេះយើងឃើញពីរបៀបដែលអ្នកជិតខាងរបស់យើងគាំទ្រយើង។ មានតែភាពសុខដុមរមនា ការរួបរួម និងសេចក្តីស្រឡាញ់ប៉ុណ្ណោះ - នោះហើយជាអនាគត ហើយខ្ញុំចង់ឱ្យបូស្នៀ និងហឺហ្សេហ្គោវីណារបស់យើងទទួលបានចំណាត់ថ្នាក់ល្អបំផុត។

(អ្នកគាំទ្រស្រីក្មេង)៖ "ខ្ញុំសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងវគ្គជម្រុះ World Cup លើកនេះ ខ្ញុំពិតជាពេញចិត្ត ជាពិសេសចាប់តាំងពីយើងបានយកឈ្នះក្រុមខ្លាំងដូចជាអ៊ីតាលី ហើយខ្ញុំពិតជាគិតថា "នាគរាជ" របស់យើងអាចទទួលបានចំណាត់ថ្នាក់ល្អជាងការចូលរួមលើកដំបូង"។

ជ័យជម្នះនេះបានផ្តល់ឱ្យជនជាតិបូស្នៀមានក្តីរីករាយ និងមោទកភាព បន្ទាប់ពីរយៈពេលដ៏លំបាកនៃការបែងចែកនយោបាយ និងភាពចលាចលនៅក្នុងប្រទេសដែលនៅតែជួបប្រទះឥទ្ធិពលនៃជម្លោះជនជាតិភាគតិចក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។

យ៉ាងណាក្តី គេមិនឃើញមានរឿងនោះត្រូវបានបង្ហាញបន្ទាប់ពីការប្រកួតនោះទេ ខណៈប្រជាជនទាំងមូលត្រូវបានគេឃើញថាមានការរួបរួម ក្រោយជ័យជំនះដែលធ្វើឱ្យពួកគេមានមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទីពីរក្រោយខកខានរយៈពេល ១២ ឆ្នាំ។

ក្រោយជ័យជំនះលើអ៊ីតាលី បូស្នៀនឹងចូលក្នុងពូល B នៅ World Cup ឆ្នាំនេះជាមួយនឹងកាតា ស្វ៊ីស និងម្ចាស់ផ្ទះកាណាដា៕ អត្ថបទ៖ នាង សុភាវុធ

 


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm