NEA បង្ហាញគន្លឹះសំខាន់ៗ ៧យ៉ាង ដើម្បីត្រៀមខ្លួនសម្ភាសការងារឱ្យទទួលលទ្ធផលល្អ

2026/04/02 07:50:19 pm        243

ខណៈដែលឱកាសការងារជាច្រើនបានកំពុងប្រកាសតម្រូវការកម្លាំងពលកម្មលើគ្រប់វិស័យ ទី​ភ្នាក់​ងារ​ជាតិមុខរបរ និងការងារ ហៅកាត់ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចែក​រំលែកគន្លឹះសំខាន់ៗចំនួន៧យ៉ាង សម្រាប់ការត្រៀមខ្លួន​សម្ភាស​ការងារ​ប្រក​ប​ដោយ​ជោគ​ជ័យ​។

គន្លឹះសំខាន់ៗទាំង៧យ៉ាង ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ បាន​បង្ហាញ​សម្រាប់​ត្រៀម​សម្ភាសន៍​ការ​ងារឱ្យទទួលបានជោគជ័យនេះ មានដូចជា៖ ១. ស្វែងយល់ពីព័ត៌មានកន្លែងការងារ, ២.ការ​រៀប​ចំខ្លួន, ៣.មើលពេលវេលានៃការសម្ភាសន៍, ៤.រៀបចំឯកសារ​សំខាន់​ៗ​មុន​ការ​សម្ភាសន៍​, ៥.សាកល្បងធ្វើការណែនាំខ្លួន, ៦.អនុវត្តការឆ្លើយសំណួរសម្ភាសន៍ទូទៅ និង​៧.​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង។

ទាក់ទងវិស័យការងារនេះ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃ​ទី​ភ្នាក់​ងារ​ជាតិមុខរបរ និងការងារ បានមានប្រសាសន៍ឱ្យដឹងថា គិតមកដល់ពេលនេះ ការ​វិវឌ្ឍន៍​ក្នុង​រយៈ​ពេល ៣ខែ ឆ្នាំ២០២៦នេះ មជ្ឈមណ្ឌលការងាររបស់ NEA បានផ្តល់​សេវា​កម្ម​ចុះ​ឈ្មោះ​ស្វែង​រក​ការងារជាច្រើនជូនដល់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ជាពិសេស​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ ​ហើយតាមរយៈយន្តការនៃការចុះឈ្មោះ ធ្វើការទំនាក់ទំនង ប្រឹក្សាយោបល់ ផ្គូរ​ផ្គង​ការ​ងារ​ដែល​ទំនេរ​ជូនដល់អ្នកស្វែងរកការងារ ឱ្យទទួលបានការងារ ក៏ដូចជាធ្វើការ​រៀបចំ​វេទិកា​ការ​ងារ​​ជា​ច្រើនលើក ច្រើនសារមកហើយ ដែល​បាន​នាំ​យក​ឱកាស​ការងារ​ជា​ច្រើន​កន្លែង​ទៅ​ផ្សព្វ​ផ្សាយ​ជូន​សាធារណជនទូទាំង២៥ រាជធានី ខេត្ត។

ជាមួយនេះ លោកបានបញ្ជាក់បន្ថែមថា មុនចូលក្នុងទីផ្សារការងារ យុវជន សិស្សនិស្សិត និង​អ្នក​ស្វែង​រក​ការងារ ចាំបាច់ត្រូវតែត្រៀមខ្លួន និងគួរតែចូលរួមការបណ្តុះបណ្តាលជំនាញទន់ ដោយ​សារ​ជំនាញទន់ជួយបង្កើនចំណេះដឹងរបស់បុគ្គលម្នាក់ៗក្នុងការរក្សាការងារ សំដៅ​ជំរុញ​ឲ្យ​មាន​វឌ្ឍភាព​នៅ​ក្នុង​ក្រុមហ៊ុន និងការងារផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហានៃការផ្លាស់ប្តូរបច្ចេកវិទ្យា និង​តម្រូវតាមស្ថានភាពទីផ្សារការងារ ព្រោះថា ជំនាញទន់នេះ ដើរតួនាទីយ៉ាងសំខាន់ ដូចជា ៖ ការដឹកនាំមនុស្ស, ការគ្រប់គ្រប់សកម្មភាព , ការគ្រប់គ្រងធនធាន និង​ការ​គ្រប់​គ្រង​ព័ត៌មាន​ជា​ដើម​។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​បង្កើត​ទីភ្នាក់​ងារ​ជាតិមុខរបរ និងការងារ(NEA) ដើម្បីឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវ​ដំណោះ​ស្រាយ​បញ្ហាទីផ្សារការងារ។ បន្ថែមពីនេះ មជ្ឈមណ្ឌលការងារចល័ត NEA ក៏បាន​បង្កើន​ការ​ចុះ​ផ្សព្វផ្សាយថែមទៀតអំពីឱកាសការងារនៅតាមសាកលវិទ្យាល័យគ្រឹះស្ថានសិក្សា និង​បច្ចុប្បន្ន​នេះ​បានពង្រីកទៅបណ្តាខេត្តជាប់ព្រំដែន ដើម្បីបង្កើនលទ្ធភាព​នៃ​ការ​ទទួល​បាន​ការ​ងារ​កាន់​តែ​ឆាប់​រហ័សជូនដល់ប្រជាពលរដ្ឋ និងជាពិសេសជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដើម្បីងាកមកធ្វើការក្នុងស្រុកវិញ ដោយទទួលបានប្រាក់ឈ្នួលសមរម្យ និង​អត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm