អាណិកជនខ្មែរច្រើនថែមទៀតមកលេងស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ

2026/04/02 08:45:45 pm        405

អាណិកជនខ្មែរ​ច្រើន​ថែម​ទៀត​មក​លេង​ស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ។ អាណិកជនខ្មែរទាំងនេះ បាន​បង្ហាញ​ក្តី​រំភើប​ជា​ដំបូង​ដោយ​បាន​ឃើញ​ព្រលាន​យន្ត​ហោះអ​ន្តរជាតិរ​បស់កម្ពុជាមានសោភួណភាព និងទំនើបមួយនៅលើពិភពលោក។

អាណិក​ជនខ្មែរ មកពីប្រទេសនានានោះ បានប្រាប់BTV នៅថ្ងៃទី២ខែមេសានេះ នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោថា ជាទូទៅ នៅក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ជិត​ឈាន​មក​ដល់​ម្តង​ៗ ​គឺគ្រប់អាណិកជនខ្មែរ តែងតែមានការនឹករលឹកស្រុកកំណើតជាខ្លាំង និង​មាន​ចិត្ត​អន្ទះ​សា​រ​ចង់​មក​លេង​ស្រុក​កំណើត ជួបជុំបងប្អូនសាច់ញាតិ ហើយ​អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​សម្គាល់ឃើញ អ្នកដំណើរតាមយន្តហោះភាគច្រើនជាជនជាតិខ្មែរ នាំ​គ្នា​ធ្វើ​ដំណើរ​មក​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោថ្មីនេះ។

អាណិកជនខ្មែរទាំងនេះ បានថ្លែងដែរថា នៅក្នុងដំណើរមកស្រុកកំណើតនេះ គឺគេបាន​ដាក់​ផែន​ការ​ដើរ​លេ​ង​ប្រមាណ​១ខែ ដោយមានការដើរកម្សាន្តទេសចរណ៍ទៅខេត្តសៀមរាប រាជធានី​ភ្នំពេញ​ដើរ​កម្សាន្ត​ក្នុង​ថៃ្ង​ព្រឹត្តិការណ៍នគរសង្ក្រាន្ត និងដើរកម្សាន្តតាមខេត្តតំបន់ឆ្នេរសមុទ្រ ហើយ​នៅ​ពេល​ត្រឡប់​ទៅវិញ អាណិកជនខ្មែរនានា​នឹងផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​ស្អាត​ៗ​ទាំង​អស់​នោះ​ឲ្យ​ភ្ញៀវទេស ចរ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​រស់​នៅ​ឲ្យ​អញ្ជើញ​មក​ទស្សនា​កម្ពុជា។

មន្ត្រី​នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា អំឡុងថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​ជិត​ឈាន​ចូល​មក​ដល់​នេះ សម្គាល់ឃើញនៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ភាគច្រើន គឺ​ជា​វត្តមា​ន​ការ​ចុះ​ចត​នៃ​ជើង​ហោះហើររបស់អាណិកជនខ្មែរមកលេងស្រុកកំណើង។ ពីមួយសប្តាហ៍​ទៅ​មួយ​សប្តាហ៍ ​គឺមានអ្នកដំណើរធ្វើដំណើរចេញចូលជាមធ្យមមានរង្វង់ជិត១ម៉ឺននាក់ ដែល​មាន​ខ្លះ​មក​ពី​ប្រទេសចិន អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង តៃវ៉ាន់ និងម៉ាឡេស៊ី ជា​ដើម​៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm