នាវា​ចម្បាំងរុស្ស៊ីចំនួនបីគ្រឿង នឹង​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​រយៈ​ពេល​បួន​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់ថ្ងៃទី៨ ខែមេសាខាងមុខនេះ

2026/04/02 09:22:59 pm        465

បើគ្មានការប្រែប្រួលទេ នាវាចម្បាំងរបស់រុស្ស៊ីចំនួនបីគ្រឿង នឹង​ចូល​សំចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ចំនួន​បួន​ថ្ងៃ​គឺ​ចាប់​ពីថ្ងៃទី៥ ដ​ល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយ​នាវា​ទាំង​បី​គ្រឿង​នេះ មានផ្ទុកនាវិកប្រមាណជិតបីរយនាក់។ នេះបើតាមការឲ្យដឹងរបស់ឧត្តមនាវីឯក សំ សុខា​ មេបញ្ជាការរង​កង​ទ័ពជើងទឹកកម្ពុជា​។

ថ្លែងប្រាប់ទូរទស្សន៍BTVនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមឧត្តមនាវីឯក សំ សុខា​បាន​បញ្ជាក់​ថា នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន​បី​គ្រឿង​នឹង​ចូល​ចត​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ​នោះ ​គឺ​ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុង​គោល​បំណង​បង្កើន​ចំណង​មិត្តភាព។ ប្រតិភូ​ដឹក​នាំ​នាវា​ទាំង​បី​គ្រឿង​នេះ​គឺលោកវរនាវីឯក GAEVOY Andrei ជាប្រធាន​ក្រុម​នាវា​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​។ នាវាទាំងបីគ្រឿងនោះរួមមានទី១ ឈ្មោះ SOVERSHENNYY លេខ 333 ,ទី២ ឈ្មោះ REZKIY លេខ 343 និងនាវាទី៣ឈ្មោះ PECHENGA។ នាវិក​នៃ​នាវា​ចម្បាំង​របស់​រុស្ស៊ី​ទាំង​បី​គ្រឿង​នេះ​គឺ​មាន​ចំនួន ២៦២នាក់។

តាមការគ្រោងទុកក្នុងអំឡុងពេលចូលសំចតរយៈពេលបួនថ្ងៃនោះ ប្រតិភូ​នៃ​នាវា​នេះ​នឹង​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយឯកឧត្តម ប្រធានអគ្គនាយកកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ, ជួប​ជា​មួយ​អភិ​បាល​ខេត្ត​ព្រះសីហនុ និងចូលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេ​បញ្ជាការ​កងទ័ពជើងទឹក និងជួបជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាមជាដើម។ ក្នុង​ដំណើ​រ​ទស្សន​កិច្ច​នេះ​ដែរ​ ក្រុមនាវិករបស់រុស្ស៊ី នឹងមានកម្មវិធីលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ ជា​មួយ​នាវិក​កង​ទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​ផងដែរ​ដើម្បី​បង្កើន​មិត្ត​ភាព​រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​មានភាពស្និទ្ធស្នាលបន្ថែមទៀតនោះ៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm