ក្លិបបាល់ទាត់ Tottenham Hotspur បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Roberto de Zerbi ជាមួយនឹងកិច្ចសន្យា ៥ ឆ្នាំ។
អតីតអ្នកចាត់ការ Brighton រូបនេះ នៅសល់ ៧ ប្រកួតដើម្បីសង្គ្រោះក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះពីការកាត់ចេញទៅក្របខណ្ឌទីពីរ League Championship។
ក្នុងរយៈពេលត្រឹម ២ ខែខាងមុខ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនឹងក្លាយជាវីរបុរសរបស់ក្លិប រឺជាអ្នកនៅរួមរស់ជាមួយក្លិបនៅពេលធ្លាក់ទៅក្របខណ្ឌទីពីរ ហើយក៏មានឈ្មោះពាក់ព័ន្ធនឹង Spurs ក្នុងរដូវកាលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តក្លិប។
Roberto de Zerbi បានក្លាយជាគ្រូបង្វឹកទី ៣ នៅ Spurs ក្នុងរដូវកាលនេះបន្ទាប់ពី Thomas Frank និង Igor Tudor។
បច្ចុប្បន្នឈរលេខ ១៧ នៅ Premier League មួយពិន្ទុពីលើតំបន់គ្រោះថ្នាក់ Spurs មិនដែលឈ្នះមួយប្រកួតណាឡើយនៅ Premier League ក្នុងឆ្នាំ ២០២៦ នេះ។
Roberto de Zerbi ធ្លាប់ដឹកនាំ Brighton ឡើងទៅវគ្គជម្រុះក្របខណ្ឌអឺរ៉ុបនៅពេលដឹកនាំក្លិប Premier League មួយនេះពីឆ្នាំ ២០២២ ដល់ ២០២៤ មុនពេលចាកចេញទៅ Marseille ដឹកនាំក្រុមបានលេខ ២ ក្នុងលីគរដូវកាលមុន។
៧ ប្រកួតដែលនៅសល់សម្រាប់ Spurs រួមមាន ទៅផ្ទះ Sunderland សប្តាហ៍ក្រោយ មុនបន្តជួប Brighton, Leeds, Everton, Wolves, Aston Villa និង Chelsea៕ អត្ថបទ៖ នាង សុភាវុធ

