រុស្ស៊ី៖ ការដាក់ច្រកសមុទ្រហ័រមូសឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីទី ៣ នឹងមិនដំណើរការទេ

2026/04/02 09:45:36 pm        71

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការផ្ទេរការគ្រប់គ្រងលើច្រកសមុទ្រហ័រមូសទៅឲ្យប្រទេសទី ៣ ឬការបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងអន្តរជាតិ ដោយគ្មានការយល់ព្រមពីរដ្ឋឈូងសមុទ្រពែក្សទាំងអស់ នឹងមិនរួមចំណែកដល់ការបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់នោះទេ។ 

លោកស្រីបានឆ្លើយតបទៅនឹងសំណួរមួយអំពីបញ្ហានេះថា៖«គំនិតផ្តួចផ្តើមណាមួយទាក់ទងនឹងការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស ត្រូវតែអនុវត្តដោយផ្អែកលើការឯកភាពគ្នារបស់រដ្ឋឆ្នេរសមុទ្រ ដោយគិតគូរពីផលប្រយោជន៍របស់ពួកគេ។ ការផ្ទេរការគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះ ទៅឲ្យប្រទេសទី៣ ឬការបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងអន្តរជាតិ ដោយគ្មានការយល់ព្រមពីរដ្ឋឈូងសមុទ្រពែក្សទាំងអស់ ហាក់ដូចជាមិនបានរួមចំណែកដល់ការបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់នោះទេ»។ 

អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា ការសម្រេចនេះ នឹងរំលោភលើច្បាប់សមុទ្រអន្តរជាតិ។

លោកស្រីបានបន្ថែមថា៖« ខ្ញុំសូមរំលឹកអ្នក ដូចដែលមនុស្សគ្រប់គ្នាប្រហែលជាដឹងរួចហើយថា ច្រកសមុទ្រហ័រមូស មានទទឹង ២០ម៉ាយសមុទ្រ នៅចំណុចតូចចង្អៀតបំផុតរបស់វា។ នេះមានន័យថា វាមិនអាចឆ្លងកាត់បានទេ បើមិនចូលទៅក្នុងសមុទ្រទឹកដីរបស់អ៊ីរ៉ង់ ឬអូម៉ង់ ដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់រដ្ឋទាំងនោះ។ យើងមិនដឹងពីយន្តការផ្លូវច្បាប់ណាមួយដែលនឹងអនុញ្ញាតឲ្យមានការផ្ទេរដែនទឹក នៅក្នុងសមុទ្រទឹកដីរបស់ខ្លួន ទៅការគ្រប់គ្រងរបស់រដ្ឋផ្សេងទៀត ដោយគ្មានការយល់ព្រមពីអ៊ីរ៉ង់នោះទេ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm