កម្ពុជាព្រមានពីការកើនឡើងកម្ដៅ​ខ្លាំង និងជំរុញឱ្យសាធារណជន​ចូលរួមទប់ស្កាត់​អគ្គិភ័យ​នៅ​តាម​​មូលដ្ឋាន និងភ្លើងឆេះព្រៃ

2026/04/02 10:07:22 pm        284

ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាព​មានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមាន​ហានិភ័យ​នៃ​ការ​បង្ក​អគ្គិភ័យ​លើ​ផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួង​បរិស្ថាន​ស្នើ​សុំ​ឱ្យ​សាធារណ​ជនមា​ន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បី​សុវត្ថិភាពសាធារណៈ និងចៀស​វាង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរដល់ទ្រព្យសម្បត្តិ និងធន​ធាន​ធម្មជាតិ​។

ស្ថានភាពអាកាសធាតុក្តៅ និងស្ងួត មានរយៈពេលយូរនៅក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខនេះ អាច​បណ្តាលឱ្យមានអគ្គិភ័យ និងភ្លើងអាចឆេះរីករាលដាលយ៉ាងឆាប់រហ័ស ជាពិ​សេស​នៅ​ក្នុង​តំបន់​លំនៅដ្ឋាន ដីកសិកម្ម និងតំបន់ព្រៃឈើ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន និង​មាន​វិធាន​ការ​ចូល​រួម​ការពារ បង្ការ និងទប់ស្កាត់ឱ្យបាន។

ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការដុតសំណល់កសិកម្ម សំរាម ឬរុក្ខជាតិនៅជិតផ្ទះ នៅតាមមូលដ្ឋាន និងសហគមន៍ ព្រោះថាសូម្បីតែកំទេច ភ្លើងតូចៗ ក៏​អាច​ចេញពី​ការ​គ្រប់​គ្រង​មិនបានត្រឹមត្រូវ ក៏អាចឆាបឆេះយ៉ាងឆាប់រហ័ស ក្រោម​លក្ខ​ខណ្ឌ​កម្ដៅ ខ្លាំង និងខ្យល់បក់ខ្លាំង។

ក្រសួងបរិស្ថានធ្លាប់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរួចហើយថា “ភ្លើង​ដែល​បណ្តាល​មក​ពីការធ្វេសប្រហែស អាចរាលដាលដល់ផ្ទះក្បែរខាង បំផ្លាញទ្រព្យសម្បត្តិ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត” ដោយឡែកប្រសិនបើមានភ្លើងឆេះព្រៃ ក៏អាចនាំ​ឱ្យ​មាន​ការ​ខូច​ខាត​បរិស្ថាន​យ៉ាង​ខ្លាំង និងការបាត់បង់ជីវៈចម្រុះផងដែរ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមានការពន្លត់ភ្លើង នៅ​ក្រោយ​ពេល​ចម្អិនអាហារឱ្យបានត្រឹមត្រូវ ជៀសវាងកុំឱ្យមានអណ្តាតភ្លើង ហោះទៅជិតសំរាម ឬ​វត្ថុ​ស្ងួត ​និងធានាថាប្រព័ន្ធអគ្គិសនី ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ទាំងអស់នេះ គឺ​ជា​បង្ការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់កើតឡើងអគ្គិភ័យក្នុងផ្ទះ។

ក្រសួងបរិស្ថានក៏សូមលើកទឹកចិត្ត ដល់អាជ្ញាធរមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យ និង​វិធាន​ការ​ឆ្លើយ​តប​រហ័ស ជាពិសេសនៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីការពារឧប្បត្តិហេតុ ដែល​អាចបង្កទៅជាអគ្គិភ័យទ្រង់ទ្រាយធំ។

ការបង្ការអគ្គិភ័យគឺមានសារៈសំខាន់មិនត្រឹមតែដើម្បីការពារផ្ទះសម្បែង និងជីវភាព​រ​ស់​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងកាត់បន្ថយការបំពុលខ្យល់ និងការពារសុខភាព​សាធារណៈ​ក្នុង​អំឡុង​ពេល​មាន​កម្ដៅ​ខ្លាំងផងដែរ។

ក្រសួងបរិស្ថានសូមអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ​ដោយ​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ និងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ស្តីពីការបង្ការអគ្គិភ័យ និង​ចាំ​បាច់​ណាស់​សហការ​ចូលរួមអនុវត្តសកម្មភាពរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យ​នៃ​គ្រោះ​មហន្ត​រាយ​អគ្គិភ័យ និងធានាសុវត្ថិភាពក្នុងការរស់នៅរបស់សហគមន៍ ក្នុងរដូវប្រាំង៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm