ត្រីមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥៥១ករណី និង​បាន​បញ្ជូន​ទៅ​តុលាការ​ ៤៧ករណី

2026/04/02 11:01:23 pm        171

យោងតាមទិន្នន័យបទល្មើសធនធានធម្មជាតិ ដែលកើតមាន​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ ​ទាំង៧៣ តំបន់ នៅទូទាំងប្រទេសកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ​២០២៦ រួមមានមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានធ្វើសកម្មភាពចុះល្បាត ចំនួន ៣០២១ លើក និង​បង្ក្រាប​បទល្មើសធនធានធម្មជាតិបានចំនួន ៥៥១ករណី។ ចំនួននេះ មានការ​ថយ​ចុះ​១៥៩​ករណី​ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្រ្កាបបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួម​មាន​បទ​ល្មើស​ព្រៃ​ឈើ ចំនួន ១៦៤ករណី, បទល្មើសសត្វព្រៃ ចំនួន ១៥៣ករណី, បទល្មើសដីធ្លីមាន ចំនួន ១៤៩​ករណី, បទល្មើសនេសាទ ចំនួន ៧៨ករណី គ្មានបទល្មើសរ៉ែ ចំនួន ៧ករណី។

មន្រ្តីនគរបាលយុត្តិធម៌ ក្រសួងបរិស្ថាន បានចាត់ការរៀបចំកំណត់ហេតុបទល្មើសចំនួន ២៧​៦​ករណី​ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤៧ករណី និងជនសង្ស័យចំនួន២៩នាក់។

វត្ថុតាងបទល្មើស៖ អេស្កាចំនួន ២គ្រឿង អាំងវ៉ើតទ័រចំនួន ៣១គ្រឿង, ត្រាក់ទ័រចំនួន ២គ្រឿង, អាវុធចំនួន ៤ដើម, រថយន្តចំនួន ៤គ្រឿង, គ្រាប់អាវុធចំនួន ៥១គ្រាប់, រថយន្តច្នៃចំនួន ២គ្រឿង, អាវុធច្នៃចំនួន ៥៧ដើម, គោយន្តចំនួន ១២គ្រឿង, គ្រាប់អាវុធច្នៃចំនួន ១៥គ្រាប់, ម៉ូតូចំនួន ២៣គ្រឿង, ឈើប្រណីតចំនួន ១ម៉ែត្រត្រីគុណ, ទូក/ម៉ាស៊ីនចំនួន ៣គ្រឿង, ឈើចម្រុះចំនួន ៧៣ម៉ែត្រត្រីគុណ, រណារយន្តចំនួន ១២៦គ្រឿង, អុសចំនួន ១៦ម៉ែត្រត្រីគុណ, រទេះ/រ៉ឺម៉កចំនួន ៦៧គ្រឿង, សត្វព្រៃរស់ចំនួន ៣១ក្បាល, អន្ទាក់ឆក់ចំនួន ៤៧៥ម៉ែត្រ, សត្វព្រៃងាប់ចំនួន ១៣២គីឡូក្រាម, អន្ទាក់ខ្សែចំនួន ៧ ១៣៧ខ្សែ, បង្គោលឈើចំនួន ១ ៧១៣ដើម, មងចាប់សត្វព្រៃចំនួន ២ ៧២៥ម៉ែត្រ, បង្គោលថ្មចំនួន ៣០៤ដើម, មងស្បៃដាក់ត្រីចំនួន ២២ ១៨២ម៉ែត្រ, រុះរើខ្ទមអនាធិបតេយ្យចំនួន ៥៩ខ្ទម និងអាគុយចំនួន ២៥គ្រាប់។

វត្ថុតាងដែលបានចាប់យកទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការ-ស្នាក់ការរងដើម្បីបន្តនីតិវិធី៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm