អ្នកនាំពាក្យ៖ ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំក៏រាជរដ្ឋាភិបាលមិនភ្លេចកាតព្វកិច្ច «ការ​ពារ​បូរណ​ភាព​ទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ

2026/04/02 04:15:05 pm        127

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះថា ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ក៏​រាជ​រដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា មិនភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែល​ជា​អាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ។

ឯកឧត្តមបានថ្លែងថា៖«ការងារការទូតសកម្មនៅតែដំណើរការឥតឈប់ឈរនៅគ្រប់ស្ថាប័នកំពូលរបស់ជាតិ ទាំងក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាក្រសួង ស្ថាប័ន ដែលជា​សេ​នា​ធិការ​របស់​រាជរដ្ឋាភិបាល»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ទន្ទឹមនឹងការពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​ផល​ប្រយោជន៍សង្គម សេដ្ឋកិច្ចទៅវិញទៅមកជាមួយដៃគូអន្តរជាតិ របៀបវារៈ​ស្តីពី​បញ្ហា​ព្រំដែន ​និងផលប៉ះពាល់លើជនភៀសសឹក និងជំហរចង់បានដំណោះស្រាយដោយសន្តិវិធី ដោយ​ផ្អែក​លើ​គោលការណ៍ច្បាប់អន្តរជាតិ តែងតែត្រូវបានលើកឡើងដោយបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជា​មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនដោយការប្រើកម្លាំងឡើយ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ម្ដងហើយម្ដងទៀត អំពីការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្ត​យ៉ាង​ពេញ​លេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង​ពាក់​ព័ន្ធ​ផ្សេង​ទៀត ​ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិ​ភាព ស្ថិរភាព យូរអង្វែង៕

អត្ថបទដែលទាក់ទង

សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនឧក្រិដ្ឋជនជាមេឃ្លោង ១៨រូប ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដាក់ពន្ធនាគារបណ្តោះអាសន្ន
2026/04/02 05:31:40 pm        1
កម្លាំងជំនាញ CMAC ដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះដោយទ័ពអាកាសសៀមឈ្លានពានកាលពីនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ប្រភេទ MK-82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាមដោយជោគជ័យ
2026/04/02 05:24:44 pm        1
អ្នកកែច្នៃ៖ការឡើងថ្លៃមុខទំនិញ មិនធ្វើឱ្យប៉ះពាល់ដល់អតិថិជន និងទីផ្សារនាំចេញរបស់កម្ពុជានោះទេ
2026/04/02 05:17:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនឧក្រិដ្ឋជនជាមេឃ្លោង ១៨រូប ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដាក់ពន្ធនាគារបណ្តោះអាសន្ន

2026/04/02 05:31:40 pm
​ប៉ាគីស្ថាន បញ្ជាក់ថា អាហ្វហ្គានីស្ថាន គឺជាអ្នកមានកាតព្វកិច្ចបញ្ចប់អរិភាព
2026/04/02 05:31:39 pm
​កម្លាំងជំនាញ CMAC ដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះដោយទ័ពអាកាសសៀមឈ្លានពានកាលពីនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ប្រភេទ MK-82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាមដោយជោគជ័យ
2026/04/02 05:24:44 pm
​អ្នកកែច្នៃ៖ការឡើងថ្លៃមុខទំនិញ មិនធ្វើឱ្យប៉ះពាល់ដល់អតិថិជន និងទីផ្សារនាំចេញរបស់កម្ពុជានោះទេ
2026/04/02 05:17:29 pm
​តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ចុះវាយតម្លៃបញ្ចប់សុពលភាពផ្លូវក្រាលដីល្បាយក្រួស និងបើកការដ្ឋានស្ថាបនាផ្លូវ DBST
2026/04/02 05:12:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am