លោក Zelenskyy​ និយាយ​ថា រុស្ស៊ី​កំពុង​រៀបចំ​ការ​វាយ​ប្រហារ​លើ​តំបន់ Donbas

2022/04/01 09:40:11 pm        1.1 K

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​រុស្ស៊ី​កំពុង​ប្រមូលផ្តុំ​កម្លាំង​សម្រាប់​ការវាយប្រហារ​ខ្លាំងក្លា​លើ​តំបន់ Donbas។​

​នៅក្នុង​សុន្ទរកថា​វីដេអូ​ប្រចាំថ្ងៃ​របស់លោក លោក Zelenskyy បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​នបាន​នឹង​កំពុង​វាយ​រុញច្រាន​កងទ័ព​រុស្ស៊ី​នៅ​ភាគ​ខាងជើង​ទីក្រុង​គី​វ ប៉ុន្តែ​បាន​ព្រមាន​ថា ​ពេលនេះពួកគេ​កំពុង​ប្រមូល​កម្លាំង​ធនធាន​នៅក្នុង​ទីក្រុង Mariupol ក្នុងទិសដៅសម្រាប់​ការវាយប្រហារ​ដ៏មាន​ឥទ្ធិពល​មក​ទីក្រុង ​Kharkiv និង​តំបន់ Donbas។​ ​លោក Zelenskyy បាន​អះអាងថា រុស្ស៊ី​កំពុង​ព្យាយាម​បង្កើត​អង្គភាព​របស់​ពួកគេ​នៅក្នុងទីក្រុង Kherson ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី បន្ទាប់ពី​មាន​របាយការណ៍​អំពីផែនការ​របស់វិមាន​ក្រឹម​ឡាំង​ ដើម្បី​ធ្វើ​ប្រជាមតិ​ឯករាជ្យ​នៅក្នុង​តំបន់​។​

​លោក Zelenskyy បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ទួរគី ចំពោះ​អ្វីដែល​លោក​បាននិយាយថា ​គឺជាការ​ត្រៀមខ្លួន​ដើម្បី​ក្លាយជា​អ្នកធានា​សន្តិសុខសម្រាប់​អ៊ុយ​ក្រែ​ន​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​បិទច្រករបៀង​មនុស្សធម៌​ពី​ទីក្រុង Mariupol ដែល​ត្រូវ​ឡោមព័ទ្ធ​។ លោក Zelenskyy នៅក្នុងវីដេអូ​ថ្លែងទៅកាន់​សភា​ប្រទេស​បែលហ្ស៊ិក បានស្នើ​សុំឱ្យ​សមាជិកសភា​ជួយ​បន្ថែមទៀត ​និង​បាន​រិះគន់​ការបន្ត​នូវ​លំហូរ​ពេជ្រ​រុស្ស៊ី​ទៅកាន់​កំពង់ផែ Antwerp របស់​ប្រទេសបែលហ្ស៊ិក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm