អគ្គមេបញ្ជាការកងទ័ពរបស់ទីក្រុងតេអេរ៉ង់ លោក Amir Hatami ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋដកស្រង់សម្ដី ដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះថា ទីស្នាក់ការប្រតិបត្តិការកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ទាំងអស់ ត្រូវតែតាមដាន «សកម្មភាពរបស់សត្រូវដោយទុទ្ទិដ្ឋិនិយម និងទៀងទាត់បំផុត» ហើយត្រៀមខ្លួន ដើម្បីទប់ទល់នឹងវិធីសាស្រ្តវាយប្រហារណាមួយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ជម្លោះអ៊ីរ៉ង់ «ជិតដល់ទីបញ្ចប់ហើយ» ហើយអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប៉ុន្តែការបង្កើនកងកម្លាំងអាមេរិកបន្ថែម នៅឈូងសមុទ្រ បានធ្វើឲ្យមានក្ដីបារម្ភខ្លាំងឡើងៗ ដែលថា ការរៀបចំអាចនឹងកំពុងដំណើរការ សម្រាប់លទ្ធភាពដែលអាចកើតមានប្រតិបត្តិការថ្មើរជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីរបស់លោក Hatami ដែលបាននិយាយថា៖ «គ្មានកងទ័ពសត្រូវណាម្នាក់គួររស់រានមានជីវិតទេ ប្រសិនបើសត្រូវព្យាយាមធ្វើប្រតិបត្តិការផ្លូវគោក»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចែករំលែកវីដេអូមិនឮសំឡេង ដែលបង្ហាញឲ្យឃើញលោក Hatami ស្ថិតនៅក្នុងបន្ទប់មួយ ជាមួយមេបញ្ជាការកងទ័ព ៣នាក់ផ្សេងទៀត និងកំពុងជជែកតាមរយៈវីដេអូជាមួយបុគ្គលប្រហែលជាង ១០នាក់ផ្សេងទៀត៕
