អំពើហិង្សាបង្កឡើងដោយអ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែង (West Bank) បានឈានដល់កម្រិតមិនធ្លាប់មានពីមុនមក ចាប់តាំងពីការចាប់ផ្តើមនៃ សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយអង្គការមិនមែនរដ្ឋាភិបាល និងឥស្សរជនប្រឆាំង បានថ្កោលទោសបរិយាកាសនៃភាពគ្មានទោសទណ្ឌ។

ខណៈពេលដែលអ្វីដែលគេហៅថា «ភេរវកម្មបង្កឡើងដោយជនជាតិជ្វីហ្វ» នាំឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយទាំងនៅក្នុងប្រទេសអ៊ីស្រាអែល និងនៅបរទេស ចំណាត់ការតិចតួចណាស់ ត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់វា។
ការវាយប្រហារដោយអ្នកតាំងលំនៅដ៏ឃោរឃៅឆាំងនឹងប្រជាជនប៉ាឡេស្ទីន ត្រូវបានធ្វើឡើង អស់រយៈពេលជាច្រើនឆ្នាំ ជារឿយៗគ្មានការអើពើពីសង្គមអ៊ីស្រាអែលសំខាន់ៗឡើយ។
ប៉ុន្តែការកើនឡើងថ្មីៗនៃអំពើហិង្សានេះ បានជំរុញឲ្យមានការរិះគន់ពីក្រុមអ្នកមានឥទ្ធិពលក្នុងសហគមន៍ មេដឹកនាំអ្នកតាំងលំនៅ ហើយសូម្បីតែមេបញ្ជាការយោធា លោកឧត្តមសេនីយ៍ទោ Eyal Zamir ក៏បានពិពណ៌នាការវាយប្រហារទាំងនោះថា «មិនអាចទទួលយកបានផ្នែកសីលធម៌ និងគុណធម៌ឡើយ»៕
