នៅក្នុងតំបន់ដែលពិបាកចូលទៅដល់តាមបណ្តោយព្រំដែនស៊ីរី-លីបង់ គ្រឿចក្រឈូសឆាយពណ៌លឿង ឈូសរំលើងរបាំងថ្មី នៅពីមុខរថពាសដែក ខណៈពេលដែលទាហាន បានរុករកតាមរូងក្រោមដី ដែលពួកគេនិយាយថា ត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា ខណៈដែលស៊ីរីពង្រឹងផ្នែកម្ខាងនៃព្រំដែនរបស់ ខ្លួន។

ស៊ីរីកំពុងស្វែងរកការជៀសវាងពីសង្គ្រាមក្នុងតំបន់ ដែលអណ្តាតភ្លើង បានរាលដាលទៅដល់ប្រទេសលីបង់ជិតខាង ជាកន្លែងដែលក្រុមហេសបូឡា កំពុងប្រយុទ្ធប្រឆាំងនឹងជម្លោះដ៏ខ្លាំងក្លាជាមួយអ៊ីស្រាអែល។
នៅតំបន់ជនបទ Qusayr ទាហានស៊ីរីបានបង្ហាញអ្នកថតរូបសារព័ត៌មាន AFP ម្នាក់ ដែលត្រូវបានក្រសួងការពារជាតិអនុញ្ញាតឲ្យថតវីដេអូនៃការដាក់ពង្រាយជាលើកដំបូង ចាប់តាំងពីទ័ពជំនួយ ត្រូវបានបញ្ជូនចូលមក កាលពីមួយខែមុន មានផ្លូវរូងក្រោមដីឆ្លងកាត់ព្រំដែនជាច្រើន ដែលកងទ័ពបានរកឃើញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Mohammad Hammoud, មន្ត្រីទទួលបន្ទុកប៉ុស្តិ៍ព្រំដែនស៊ីរីដែលនៅទល់មុខនឹងប្រទេសលីបង់ បានប្រាប់AFP ថា កងទ័ពបានរកឃើញដោយ «រុករកតំបន់ព្រំដែន... បណ្តាញផ្លូវរូងក្រោមដីដែលភ្ជាប់ប្រទេសទាំងពីរដែលត្រូវបានប្រើ ដើម្បីរត់ពន្ធអាវុធ និងគ្រឿងញៀន»៕

