កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារមូលដ្ឋានទ័ពជើងគោករបស់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ក្នុងអំឡុងពេលនៃការវាយប្រហារថ្មីលើទីក្រុងតេអេរ៉ង់។ នេះបើយោងតាមសេវាសារព័ត៌មានយោធា។
យោងតាមភាគីអ៊ីស្រាអែល មូលដ្ឋាននោះ គឺជា «អង្គភាពកណ្តាល»មួយ ក្នុងចំណោម«អង្គភាពកណ្តាលជាច្រើន» នៅក្នុងកងទ័ពរបស់សាធារណរដ្ឋឥស្លាមនេះ។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ប៉ុស្តិ៍បញ្ជាការចល័ត និងឃ្លាំងមីស៊ីលមួយ ក៏ត្រូវបានវាយប្រហារផងដែរ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ បានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូ ឌីត។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល៕
