ចិន៖ ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ គឺជាដើមហេតុនៃការបិទច្រកសមុទ្រ Hormuz

2026/04/03 02:19:56 am        52

នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានឲ្យដឹងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ គឺជា «ដើមហេតុដ៏ធំ» ដែលនាំទៅដល់ការបិទច្រកសមុទ្រ Hormuz បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឲ្យប្រទេសដែលរងផលប៉ះពាល់ដណ្ដើមយកផ្លូវទឹកដ៏សំខាន់នេះវិញ។

លោក Trump បាននិយាយថា ប្រទេសដែលទទួលបានប្រេងតាមរយៈច្រកសមុទ្រ Hormuz គួរតែ «ថែរក្សាផ្លូវនោះ» ដែលត្រូវបានបិទដោយទីក្រុងតេអេរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។ លោកបានជំរុញដល់ប្រទេសនានាឲ្យ «ដណ្ដើមយកវា (ច្រកសមុទ្រ) ការពារវា ប្រើប្រាស់វា សម្រាប់ខ្លួនឯង»។

ចិន គឺជាប្រទេសនាំចូលប្រេងដ៏ធំមួយ តាមរយៈផ្លូវទឹកដ៏សំខាន់នេះ ហើយក្រសួងការបរទេស នៅទីក្រុងប៉េកាំង បានដាក់ការទទួលខុសត្រូវទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២ ខែមេសានេះ។ អ្នកនាំពាក្យក្រសួង លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ដើមហេតុធំនៃការរំខានដល់ការធ្វើនាវាចរណ៍ តាមរយៈច្រកសមុទ្រ Hormuz គឺប្រតិបត្តិការយោធាខុសច្បាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់»។

បើទោះបីជាលោកបានព្យាយាមធានាថា ជម្លោះជិតដល់ទីបញ្ចប់ហើយក្ដី ក៏លោក Trump បានព្រមាននៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា នឹងមានការវាយប្រហារយ៉ាងខ្លាំងក្លារយៈពេលពី ២ ទៅ ៣សប្តាហ៍» ទៀត ដែលនឹង «នាំ (អ៊ីរ៉ង់) ឲ្យវិលត្រឡប់ទៅកាន់យុគសម័យថ្មរំលីង»។ 

នៅពេលត្រូវបានសួរ អំពីការគំរាមកំហែងរបស់លោក Trump លោកស្រី Mao បានឆ្លើយតបទៅអ្នកសារព័ត៌មានថា៖ «មធ្យោបាយយោធាមិនអាចដោះស្រាយបញ្ហាជាមូលដ្ឋានបានទេ ហើយការបង្កើនជម្លោះមិនផ្ដល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm