​ក្រសួង៖ អ៊ីរ៉ាក់ចាប់ផ្តើមនាំចេញប្រេងតាមរថយន្តដឹកប្រេង ឆ្លងកាត់ស៊ីរី

2026/04/03 02:32:13 am        62


ក្រសួងប្រេង បានឲ្យដឹងថា ប្រទេសអ៊ីរ៉ាក់បានចាប់ផ្តើមនាំចេញប្រេងឆៅ ដោយប្រើរថយន្តដឹកប្រេងឆ្លងកាត់ស៊ីរី ដោយនេះជាលើកដំបូងក្នុងរយៈជាង ១ខែ នៅក្នុងសង្គ្រាមដែលបានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពល។

ក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុម OPEC (អង្គការនៃប្រទេសនាំចេញប្រេង) អ៊ីរ៉ាក់ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញប្រេង ដែលមានចំនួនប្រហែល ៩០ភាគរយនៃប្រាក់ចំណូលថវិការបស់ខ្លួន។

នៅមុនមានការវាយប្រហារ និងការគំរាមកំហែងរបស់អ៊ីរ៉ង់ ដែលស្ទើរតែបិទច្រកសមុទ្រ Hormuz ដើម្បីសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល អ៊ីរ៉ាក់បាននាំចេញប្រេងភាគច្រើនរបស់ខ្លួនតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រនេះ។

មិនខុសពីប្រទេសនាំចេញប្រេងផ្សេងទៀតនៅក្នុងតំបន់ដែរ អ៊ីរ៉ាក់ត្រូវបានទុកឲ្យស្វែងរកផ្លូវជំនួស ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃពុធ ក្រសួងប្រេងបានបញ្ជាក់ថា ខ្លួន «បានចាប់ផ្តើមនាំចេញប្រេងដោយរថយន្តដឹកប្រេងឆ្លងកាត់ប្រទេសជិតខាងស៊ីរី»។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា ស៊ីរីនឹង «ធានាការឆ្លងកាត់ដោយសុវត្ថិភាព» សម្រាប់ការដឹកជញ្ជូនប្រេងនេះ ហើយបានបន្ថែមថា ការនាំចេញនឹងកើនឡើង «បន្តិចម្តងៗ» តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

ប្រភពមួយនៅក្នុងវិស័យប្រេងអ៊ីរ៉ាក់ បានប្រាប់សារព័ត៌មាន AFP ថា ក្នុងចំណោមរថយន្តដឹកប្រេងចំនួន ២៩៩គ្រឿងដែលបានគ្រោងទុក «រថយន្តដឹកប្រេង ១៧៨គ្រឿងដែលផ្ទុកប្រេងឥន្ធនៈ» បានទៅដល់រោងចក្រចម្រាញ់ប្រេងនៅទីក្រុងកំពង់ផែ Baniyas នៅសមុទ្រមេឌីទែរ៉ាណេហើយ ដែលជាផ្នែកមួយនៃ «ដំណាក់កាលដំបូងសម្រាប់ការនាំចេញ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm