អង្គការសង្រ្គោះកុមារ បានរកឃើញថា ការផ្លោងគ្រាប់កាំភ្លើងធំ ការផ្ទុះអាវុធ គ្រាប់មីន និងសំណល់គ្រឿងផ្ទុះផ្សេងទៀតនៃសង្រ្គាម បានសម្លាប់ ឬធ្វើឲ្យរងរបួសកុមារជិត ១.២០០នាក់ នៅយេម៉ែន បើទោះបីជាបទឈប់បាញ់ដឹកនាំដោយអង្គការសហប្រជាជាតិ(UN)កាលពីរយៈពេល ៤ឆ្នាំមុន បានកាត់បន្ថយអរិភាពភាគច្រើនក៏ដោយ ។
អង្គការមនុស្សធម៌មានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះ បាននិយាយនៅក្នុងទិន្នន័យរបស់គម្រោងតាមដានផលប៉ះពាល់ជនស៊ីវិល(CIMP)ថា ចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២មក កុមារយ៉ាងហោច ៣៣៩នាក់ ត្រូវបានសម្លាប់ ហើយកុមារ ៨៤៣នាក់ផ្សេងទៀត បានរងរបួស ។
ទិន្នន័យទទួលបានពីគម្រោង CIMP ដែលជាយន្តការតាមដានក្រោមចង្កោមការពារ UN បានលើកឡើងថា កុមារ ៣ដងច្រើនជាងមនុស្សពេញវ័យ ត្រូវបានសម្លាប់ ឬរងរបួសដោយសារសំណល់គ្រឿងផ្ទុះនៃសង្រ្គាម ។
ខណៈគ្រោះថ្នាក់របស់ជនស៊ីវិលបានថមថយចាប់តាំងពីបទឈប់បាញ់បញ្ឈប់ការប្រយុទ្ធគ្នាភាគច្រើនរវាងរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមឧទ្ទាមហ៊ូធីក្រោស្ថិតមចំណុះអ៊ីរ៉ង់ ភាគច្រើននៃកុមារដែលត្រូវបានសម្លាប់ ឬរងរបួស បានកើនឡើងច្រើនជាងកាលពីរយៈពេល ៤ឆ្នាំមុន ៕