បុរសវ័យ ៥៥ឆ្នាំម្នាក់ បានសម្លាប់ និងផ្ទះសម្បែងប្រជាពលរដ្ឋរាប់សិបខ្នង រងការជន់លិច ក្រោយភ្លៀងធ្លាក់ និងសន្ទុះខ្យល់បោកបក់ខ្លាំង បានវាយប្រហារប្រទេសក្រិក បណ្តាលឲ្យក្រុមអាជ្ញាធរប្រញាប់ប្រញាល់ទៅជួសជុលការខូចខាតនៅថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនិយាយថា ពួកគេទទួលបានការហៅទូរសព័្ទឲ្យជួយបូមទឹកចេញពីផ្ទះ ប្រជាពលរដ្ឋ សង្រ្គោះមនុស្សជាប់ខ្លួនក្នុងទឹកជំនន់ ហើយនិងជួយបោសសម្អាតដងផ្លូវមានដើមឈើរបាក់រលំ ពេលដែលព្យុះ Erminio វាយប្រហារប្រទេសមួយនេះ ។
ការខូចខាតជាច្រើនត្រូវបានរាយការណ៍នៅតំបន់ភាគឦសាន Attica ដែលមានចម្ងាយប្រហែល ៣៥គ.មពីរដ្ឋធានីប្រទេសក្រិក ។
ក្រុមអាជ្ញាធរក្រិក បានរកឃើញសាកសពមនុស្សម្នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងភាគឦសាន Nea Makri ។ ពួកគេនិយាយថា បុរសម្នាក់នេះត្រូវបានទឹកហូរនាំយកទៅ និងជាប់នៅក្នុងរថយន្ត ពេលដែលផ្ទះរបស់លោករងកាជន់លិច ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនាំគ្នាបោសសម្អាតកម្ទេចកម្ទីចេញពីច្រាំងទន្លេទឹកហូរប្រៀប ស្ថិតនៅទីក្រុង Rafina បូមទឹកចេញពីអគាររងការជន់លិចនៅទីក្រុង Nea Makri ហើយនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត ៕