ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយនៅថ្ងៃព្រហស្បតិ៍នេះថា វានឹងមិនប្រាកដនិយមនោះទេ ក្នុងការចុះប្រតិបត្តិការយោធា ដើម្បីបង្ខំឲ្យបើកឡើងវិញច្រកសមុទ្រ Hormuz ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជំរុញឲ្យសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកធ្វើការឆ្ពោះទៅរកការបើកច្រកសមុទ្រមួយនេះឡើវិញ ។
មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈរហូតមក ពេលដែលសហរដ្ឋអាមរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ បង្កឲ្យមានការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល មូលដ្ឋានទ័ពសហរដ្ឋអាមេរិក និងបណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្រ ខណៈបើកជួរមុខថ្មីនៅប្រទេសលីបង់ផងដែរ ។
លោក Macron និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងថា មនុស្សខ្លះនិយាយការពារគំនិតបើកច្រកសមុទ្រ Hormuz ដោយកម្លាំង តាមរយៈប្រតិបត្តិការយោធា គឺជាគោលជំហរមួយពេលខ្លះបង្ហាញដោយសហរដ្ឋអាមេរិក បើទោះបីជាវាបានប្រែប្រួលក៏ដោយ ។
លោកបន្តថា នេះមិនមែនជាជម្រើសនោះដែលពួកយើងគាំទ្រនោះទេ ពីព្រោះថា វាមិនប្រាកដនិយម ។
លោក Macron និយាយថា វាត្រូវចំណាយពេលជារៀងរហូត ហើយវានឹងធ្វើឲ្យអ្នកដែលឆ្លងកាត់ច្រកសមុទ្រទាំងអស់ប្រឈមហានិភ័យពីឆ្មាំបដិវត្ត ប៉ុន្តែមីស៊ីលបាលីស្ទិកផងដែរ ។
លោក Macron ដែលបានធ្វើការជាមួយអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីបង្កើតក្រុមចម្រុះ ធានាផ្លូវដោយសេរីឆ្លងកាត់ច្រកសមុទ្រ Hormuz ពេលដែលអរិភាពបញ្ឈប់នោះ និយាយថា នេះអាចធ្វើ បានតាមរយៈជជែកជាមួយអ៊ីរ៉ង់មួយគត់ ៕