ចក្រភពអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសមកពី ៤០ប្រទេស ដើម្បីពិភាក្សាលើជម្រើសបើកច្រកសមុទ្រ Hormuzឡើងវិញ គឺជាផ្លូវដឹកជញ្ជូនដ៏ចាំបាច់មួយដែលត្រូវបានបិទដោយសារសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និយាយថា កិច្ចប្រជុំកំពូលដ៏ចាំបាច់នៅថ្ងៃព្រហស្បតិ៍នេះដែលធ្វើជាប្រធានដោយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Yvette Cooper នឹងវាយតម្លៃលើវិធានការការទូត និងនយោបាយមើលឃើញទាំងអស់ ដើម្បីស្តាផ្លូវទឹកឡើងវិញ ។
ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្ម និងការគំរាមកំហែងបន្ថែមទៀត បានធ្វើឲ្យអាក់ខានជិតពាក់កណ្តាលនៃការធ្វើដំណើរតាមសមុទ្រទាំងអស់នៅក្នុងច្រកសមុទ្រដែលតភ្ជាប់តំបន់ឈូងសមុទ្រទៅកាន់មហាសមុទ្រផ្សេងទៀតនៅលើសកលលោក ធ្វើឲ្យបិទផ្លូវដ៏សំខាន់ចំពោះលំហូរប្រេងពិភពលោក និងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ។
សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសដែលចូលរួមជំនួបមួយនេះ ដែលកើតមានឡើង ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនិយាយថា ការធានាសន្តិសុខផ្លូវទឹកមួយនេះ មិនមែនជាការងារប្រទេសរបស់លោកនោះទេ ។
លោក Trump បាន បង្អាប់សម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិកផងដែរចំពោះការខកខានក្នុងការគាំទ្រសង្គ្រាម និងបានបន្តការគំរាមកំហែងរបស់លោក ដើម្បីដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធមិត្តអង្គការណាតូ ៕