ពិភពលោកអន្ទះសារចង់បើកច្រកសមុទ្រ Hormuz ខណៈលោក Trump និងអ៊ីរ៉ង់បន្តគំរាមដាក់គ្នាឥតឈប់

2026/04/03 03:40:35 pm        105

ប្រទេសរាប់សិបដែលមានការព្រួយបារម្ភបានស្វែងរកវិធីដើម្បីចាប់ផ្តើមការដឹកជញ្ជូនថាមពលសំខាន់ៗឡើងវិញតាមរយៈច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍ ២ មេសាសប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថានឹងវាយប្រហារកាន់តែខ្លាំងលើអ៊ីរ៉ង់ ដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃឡើងវិញ ដោយផ្ដល់ការលំបាកបន្ថែមទៀតដល់អ្នកប្រើប្រាស់។

លោក Trump បាននិយាយថា ប្រតិបត្តិការនឹងត្រូវបានពង្រីកបន្ថែម ហើយពុំបានផ្តល់ពេលវេលាសម្រាប់ការបញ្ចប់អរិភាពនោះទេ ដោយទាក់ទាញការគំរាមកំហែងសងសឹកពីទីក្រុងតេអេរ៉ង់ និងធ្វើឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះ។

លោក Trump បានថ្លែងនៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃពុធ ១មេសាសប្ដាហ៍នេះថាពួកលោកនឹងវាយកម្ទេចពួកគេក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ។ពួកលោកនឹងនាំពួកគេត្រឡប់ទៅយុគថ្មបំបែកវិញ ដែលជាកន្លែងរបស់ពួកគេនៅ។

លោក Trump បានបន្តការគំរាមកហែងកាលពីថ្ងៃព្រហស្បតិ៍ ២មេសា សប្ដាហ៍នេះ ដោយនិយាយនៅលើបណ្ដាញសង្គម Truth Social ថា ដល់ពេលហើយសម្រាប់អ៊ីរ៉ង់ដើម្បីធ្វើកិច្ចព្រមព្រៀងមុនពេលវាយឺតពេល។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសនៅអឺរ៉ុប និងរដ្ឋដទៃទៀតបាននិយាយថា ពួកគេនឹងជួយធានាសុវត្ថិភាពច្រកសមុទ្រនេះ លុះត្រាតែមានបទឈប់បាញ់។

ចក្រភពអង់គ្លេសបានធ្វើជាប្រធានកិច្ចប្រជុំតាមអនឡាញរបស់ប្រទេសប្រមាណ ៤០ ដើម្បីស្វែងយល់ពីវិធីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញ ដោយនិយាយថា ការផ្តោតសំខាន់គឺទៅលើឧបករណ៍ការទូត និងសេដ្ឋកិច្ច។ចំណែកប្រធានាធិបតីបារាំងលោក Emmanuel Macron វិញបាននិយាយថា វាមិនប្រាកដទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង នោះ ។លោកថា វាអាចធ្វើបានលុះត្រាតែមានការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        189
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        176
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm