នាយករដ្ឋមន្ត្រីលីបង់និយាយថា សង្គ្រាមមួយខែនៅពុំទាន់មានសញ្ញាបញ្ចប់នៅឡើយទេ

2026/04/03 04:27:40 pm        92

នាយករដ្ឋមន្ត្រីប្រទេសលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ថា គ្មានសញ្ញាបញ្ចប់ចំពោះសង្គ្រាមដែលបានបណ្តាលឲ្យមនុស្សជាងមួយលាននាក់ត្រូវជម្លៀសខ្លួនចេញពីលំនៅឋានក្នុងរយៈពេលមួយខែកន្លងទៅនេះ ខណៈគ្រួសារជាច្រើនដែលភៀសខ្លួនចេញពីការវាយប្រហាររបស់អ៊ីស្រាអែល បាននិយាយថា ពួកគេអស់កម្លាំងដោយសារតែជម្លោះម្តងហើយម្តងទៀត។

លីបង់ កំពុងឈានចូលដល់ខែទីពីរនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានសន្យាថានឹងកាន់កាប់ផ្នែកមួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ ជាផ្នែកនៃ «តំបន់សន្តិសុខ» ដើម្បីការពារប្រជាជននៅភាគខាងជើងរបស់ខ្លួន។ លោក Salam បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកថា «លីបង់ បានក្លាយជាជនរងគ្រោះនៃសង្គ្រាមដែលលទ្ធផលនិងកាលបរិច្ឆេទនៃការបញ្ចប់សង្គ្រាមគ្មាននរណាម្នាក់អាចទស្សន៍ទាយបានឡើយ»។

លោក Salam និយាយថា «ជំហររបស់មន្ត្រីអ៊ីស្រាអែល និងការអនុវត្តរបស់កងទ័ព បង្ហាញពីគោលដៅដ៏វែងឆ្ងាយ រួមទាំងការពង្រីកដ៏សំខាន់ក្នុងការចូលកាន់កាប់ទឹកដីរបស់ប្រទេសលីបង់ ការពិភាក្សាដ៏គ្រោះថ្នាក់អំពីការបង្កើតតំបន់ទ្រនាប់ ឬខ្សែក្រវ៉ាត់សន្តិសុខ និងការជម្លៀសប្រជាជនលីបង់ជាងមួយលាននាក់»។ ការអះអាងរបស់អ៊ីស្រាអែលថា យោធារបស់ខ្លួននឹងរក្សាការគ្រប់គ្រងនៅភាគខាងត្បូងប្រទេសលីបង់បានជំរុញឱ្យមានការព្រួយបារម្ភនៃការចូលកាន់កាប់រយៈពេលយូរ បន្ទាប់ពីវត្តមានរបស់អ៊ីស្រាអែលរយៈពេលពីរទសវត្សរ៍បានបញ្ចប់នៅឆ្នាំ ២.០០០។ លោក Salam និយាយថា រដ្ឋាភិបាលរបស់លោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងនយោបាយទ្វេដង ដើម្បីបញ្ចប់សង្គ្រាម។ ការអំពាវនាវរបស់ប្រធានាធិបតីលីបង់ លោក Joseph Aoun សម្រាប់ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល រហូតមកដល់ពេលនេះ ពុំទាន់ទទួលបានការឆ្លើយតបនៅឡើយ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm