រុស្ស៊ី បើកការវាយប្រហារដោយយានដ្រូនលើអ៊ុយក្រែនច្រើនបំផុត ខណៈទាត់ចោលបទឈប់បាញ់ថ្ងៃបុណ្យ Easter

2026/04/03 05:29:37 pm        90

ទិន្នន័យថ្មីបង្ហាញថា រុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូនក្នុងខែមីនាថ្មីៗនេះលើអ៊ុយក្រែនក្នុងចំនួនច្រើនជាងខែណាៗទាំងអស់ចាប់តាំងពីការវាយលុកទ្រង់ទ្រាយធំឆ្នាំ២០២២ខណៈវិមានក្រឹមឡាំងបានទាត់ចោលសំណើរបស់ទីក្រុងគីវសម្រាប់បទឈប់បាញ់ថ្ងៃបុណ្យ Easter នៅថ្ងៃទី១២ ខែមេសាខាងមុខ។

យោងតាមទិន្នន័យពីកងទ័ពអាកាសអ៊ុយក្រែនដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន AFP         ទីក្រុងមូស្គូបានបាញ់យានដ្រូនចម្ងាយឆ្ងាយយ៉ាងហោចណាស់៦.៤៦២គ្រឿងចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែមុន កើនឡើង ២៨% បើប្រៀបធៀបទៅនឹងខែកុម្ភៈ។ 

នៅថ្ងៃទី ២៤ ខែមីនាតែមួយ រុស្ស៊ីបានបាញ់យានដ្រូនជាង ១.០០០ គ្រឿងក្នុងរយៈពេល ២៤ ម៉ោង ដែលជាការបាញ់ប្រហារដោយដ្រូនដ៏ធំបំផុតមួយក្នុងរយៈពេលតែមួយថ្ងៃចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ដោយបានបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ 

យ៉ាងណាក៏ដោយ ទោះបីជាមានការកើនឡើងនៃការវាយប្រហារដោយយានដ្រូន ក្ដី ចំនួនមីស៊ីលដែលបាញ់ដោយរុស្ស៊ីទៅលើអ៊ុយក្រែនបានធ្លាក់ចុះជិត ៥២% ក្នុងមួយខែ ធ្លាក់ចុះពី ២៨៨ គ្រាប់ក្នុងខែកុម្ភៈ មកត្រឹម ១៣៨ គ្រាប់ក្នុងខែមីនា។

ក្រុមហ៊ុនថាមពលរដ្ឋ Naftogaz របស់អ៊ុយក្រែនក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍២មេសាសប្ដាហ៍នេះផងដែរថា ទីក្រុងមូស្គូបានបើកការវាយប្រហារចំនួន១២៩ លើកលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងកម្ដៅរបស់អ៊ុយក្រែនអំឡុងពេលរដូវត្រជាក់រយៈពេល១៥១ថ្ងៃថ្មីៗនេះ។

ក្រុមហ៊ុននេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបានវាយប្រហារបំពង់បង្ហូរឧស្ម័ន រោងចក្រផលិតឧស្ម័ន ទីតាំងស្តុកក្រោមដី ប្រព័ន្ធកម្ដៅ  អ្វីគ្រប់យ៉ាងដែលជនជាតិអ៊ុយក្រែនពឹងផ្អែកលើសម្រាប់កម្ដៅ និងឧស្ម័ន។ អ្វីៗទាំងនេះបានកើតឡើងខណៈការចរចាសន្តិភាពសម្របសម្រួលដោយអាមេរិក រវាងរុស្ស៊ី-អ៊ុយក្រែន បានជាប់គាំងស្របពេលទីក្រុងវ៉ាស៊ីនតោនងាកទៅផ្ដោតលើជម្លោះក្នុងប្រទេសអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm