លោក Donald Trump បានអះអាងពីការទទួលខុសត្រូវចំពោះការបំផ្លាញស្ពានធំបំផុតរបស់អ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីលោកបានគំរាមបំផ្ទុះកម្ទេចប្រទេសនេះចោល«ត្រឡប់ទៅយុគថ្មរំលីងវិញ»ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរយៈពេលប្រាំសប្តាហ៍ដែលលោកបានចាប់ផ្តើមមិនសម្រេចបានទេនោះ។

ប្រធានាធិបតីអាមេរិករូបនេះ បានចែករំលែកវីដេអូនៃផ្នែកមួយរបស់ស្ពាន B1 ដែលទើបសាងសង់ថ្មីកម្ពស់ ១៣៦ ម៉ែត្រ ដែលមានតម្លៃ៤០០ លានដុល្លារ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុង Karaj បានបាក់រលំនៅលើផ្លូវបំបែកខាងក្រោមមួយ ស្របពេលមានផ្សែងខ្មៅហុយឡើង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ Karaj មនុស្សប្រាំបីនាក់បានស្លាប់ និង៩៥នាក់រងរបួស ហើយនៅចំកណ្តាលស្ពានត្រូវបានវាយប្រហារពីរដង។
ប្រធានាធិបតីអាមេរិកបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា «ស្ពានធំបំផុតនៅអ៊ីរ៉ង់កំពុងដួលរលំ មិនអាចប្រើប្រាស់បានទៀតទេ ហើយលោកបានព្រមានថានឹងមាន «រឿងជាច្រើនទៀតដែលត្រូវកើតឡើង» ប្រសិនបើពុំមានដំណោះស្រាយណាមួយត្រូវបានឈានដល់ទេនោះ។
គេមិនច្បាស់ទេថាតើស្ពាននេះត្រូវបានប្រើប្រាស់ដោយជនស៊ីវិលនៅពេលនោះឬអត់ ទោះបីជាវាទំនងជាមានរថយន្តដឹកទំនិញមួយគ្រឿងនៅម្ខាងនៃស្ពានក៏ដោយ។ វីដេអូមួយហាក់ដូចជាបង្ហាញពីគ្រាប់ផ្លោងមួយ បានចំនឹងស្ពានដែលមានការខូចខាតរួចទៅហើយ៕

