បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបថយចុះ បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​សស្រាក់សស្រាំ

2022/04/01 11:02:54 pm        875

ភ្នំពេញ៖ បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប មានការថយចុះ នៅពេលបច្ចុប្បន្ន បន្ទាប់ពីកម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងសស្រាក់សស្រាំ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។

មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០១ខែមេសានេះ លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​ក្រសួងកសិកម្ម និងស្ថាប័នព័ន្ធផ្សេងៗទៀត បាន​បើកកិច្ចពិភាក្សាជាបន្តបន្ទាប់ ដើម្បីដាក់ចេញវិធានការទប់ស្កាត់បទល្មើស​ជលផលនៅ​បឹង​ទន្លេសាប។

ជាលទ្ធផល បច្ចុប្បន្ន បទល្មើសនេសាទក្នុងបឹងទន្លេសាបមានការថយចុះជាងមុន ក្រោយពីកម្លាំង​ជំនាញ​ពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្រ្កាបយ៉ាង​សស្រាក់ស្រាំ។ ក្រៅពីនេះ លោក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវបញ្ឈប់​ជាបន្ទាន់​ការនេសាទ​ខុសច្បាប់​នៅបឹងទន្លេសាប ដែលអាច​នាំ​ឱ្យមានទោសតាមច្បាប់​ដែលបានកំណត់។

បើតាមរបាយការណ៍របស់រដ្ឋបាលជលផល ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បង្ហាញថា គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែមីនាម្សិលមិញ ការបង្រ្កាបបទល្មើសជលផល​ដោយប្រើ​ឧបករណ៍ខុសច្បាប់នៅក្នុងខេត្តចំនួន ៦ជាប់បឹងទន្លេសាបមានដូចជា៖ អួនអូសទឹកសាប​ចំនួន​២៤វង់ ម៉ាញ់៣វង់ ឆក់ត្រជាក់ ៥គ្រឿង ឈិបយន្ត១គ្រឿង អួនហ៊ុម ៤វង់ ​ការណូត៥០គ្រឿង ម៉ាស៊ីនការណូត ១៤គ្រឿង និងចាប់ខ្លួនជនល្មើស ​បញ្ជូន​សំណុំរឿង​ទៅតុលាការជាដើម។

កន្លងទៅថ្មីៗនេះ​ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុបការងារឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​បាន​ចេញបទបញ្ជា ដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ​ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ​ពិសេសគណៈបញ្ជាការឯកភាពរាជធានី- ខេត្ត ​ត្រូវ​រួមសហការស្រាវជ្រាវ ទប់ស្កាត់​ និងបង្រ្កាបបទល្មើសព្រៃឈើ ជលផល ​និងការ​កាប់រាន​ដុត​ឈូសឆាយ​ដីព្រៃឈើ ព្រៃលិចទឹក​តាមគ្រប់រូបភាព ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកប​ដោយប្រសិទ្ធភាព ​និងតម្លាភាព៕

អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm