កូរ៉េខាងត្បូងនិងបារាំង ដំឡើងកម្រិតទំនាក់ទំនង ខណៈវិបត្តិមជ្ឈិមបូព៌ាជះស្រមោលលើទស្សនកិច្ចលោក Macron

2026/04/03 07:08:36 pm        62

វិមានខៀវ ដែលជាវិមានប្រធានាធីបតីកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រ (៣ មេសា) នេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងសមភាគីបារាំង លោក Emmanuel Macron ត្រៀមនឹងដំឡើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រសកល» នៅក្នុងជំនួបកំពូលដ៏សំខាន់។

លោក Macron បានទៅដល់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅជប៉ុន ហើយលោកគ្រោងចូលរួមកិច្ចប្រជុំកំពូលជាមួយលោក Lee ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃសុក្រនេះ។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីបារាំង គិតចាប់តាំងពីឆ្នាំ២០១៥មក ខណៈមន្ត្រីបារាំងបានលើកឡើងថា ទស្សនកិច្ចនេះមានគោលបំណងពង្រឹងតួនាទីសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់បារាំងនៅក្នុងតំបន់ ស្របពេល «ភាពតានតឹងអន្តរជាតិ និងតំបន់យ៉ាងខ្លាំងក្លា»។

ក្រុមមន្ត្រីបារាំងធ្លាប់និយាយថា វិបត្តិនៅមជ្ឈិមបូព៌ានឹងក្លាយជា «ចំណុចស្នូលនៃកិច្ចពិភាក្សា» ដោយផ្ដោតលើផលប៉ះពាល់សេដ្ឋកិច្ចរួមគ្នា ដែលប្រទេសទាំងពីរត្រូវប្រឈម។ ដូចទៅនឹងបណ្តាសេដ្ឋកិច្ចអាស៊ីផ្សេងទៀតដែរ កូរ៉េខាងត្បូងពឹងផ្អែកខ្លាំងលើការនាំចូលថាមពល រួមទាំងការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ដែលការបិទច្រកនេះបានធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងអង្រួនសេដ្ឋកិច្ចសកល។

យោងតាមវិមានប្រធានាធិបតីបារាំង Elysee បានឱ្យដឹងថា ទីក្រុងប៉ារីស កំពុងស្វះស្វែងរកការគាំទ្រពីទីក្រុងសេអ៊ូល សម្រាប់គំនិតផ្ដួចផ្ដើមសន្តិសុខផ្លូវទឹកដែលដឹកនាំដោយបារាំង នៅក្នុងច្រកសមុទ្រហ័រមូស មិនថាជាទម្រង់ពហុភាគី ឬទ្វេភាគីនោះទេ។ លោក Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទៅដល់ទីក្រុងសេអ៊ូលថា ការចាប់ផ្តើមប្រតិបត្តិការយោធា ដើម្បីបង្ខំឱ្យបើកច្រកសមុទ្រហ័រមូសឡើងវិញជារឿងមិនប្រាកដនិយមនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm