គ្រូពេទ្យនៃមនី្ទរពេទ្យព្រះកេតុមាលា ចុះពិនិត្យ ព្យាបាលជំងឺដោយឥតថ្លៃជូនប្រជាពលរដ្ឋឃុំកន្រ្ទាំង

2022/04/01 04:51:00 pm        344

សៀមរាប ៖ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់លើសុខទុក្ខ និងសុខភាពប្រជាពលរដ្ឋទូទៅរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាយកមនី្ទរពេទ្យព្រះកេតុមាលា និងជាអនុប្រធានគណៈពង្រឹងថ្នាក់ជាតិចុះមូលដ្ឋានឃុំកន្ទ្រាំង ក្រុមគ្រូពេទ្យមួយក្រុមនៃមនី្ទរពេទ្យព្រះកេតុមាលា បានចុះពិនិត្យ ព្យបាលជំងឺជូនប្រជាពលរដ្ឋ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកន្ទ្រាំង នាថ្ងៃទី0១ ខែមេសា ឆ្នាំ២០២២នេះ។

ឆ្លៀតក្នុងឱកាសដែរលោកបណ្ឌិត អ៊ី លីម៉ា តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាយកមនី្ទរពេទ្យព្រះកេតុមាលា និងជាអនុប្រធានគណៈពង្រឹងថ្នាក់ជាតិចុះមូលដ្ឋានឃុំកន្ទ្រាំង បានដឹកនាំក្រុមការងារគ្រូពេទ្យ ចុះពិនិត្យ ព្យាបាលជំងឺ និងចែកអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ ជូនប្រជាពលរដ្ឋឃុំកន្ទ្រាំង បានមានប្រសាសន៍ថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះកេតុមាលា ពិតជាមានកី្តសប្បាយរីករាយជាទីបំផុត ដែលបានចុះមកផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅទូទាំងឃុំផ្ទាល់។ ដូច្នេះនាឱកាសដែលបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកទទួលសេវាសុខាភិបាលនេះ សូមចូលតាមលេខរៀង និងតាមផ្នែកជំនាញនីមួយៗ តាមក្រុមអ្នកសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋលោកតា លោកយាយ អ៊ុ ពូ មីង ឲ្យត្រូវតាមមុខជំងឺ ដែលមានដូចជា៖ ផ្នែកពិនិត្យជំងឺទូទៅ ជំងឺកុមារ ភ្នែក ធ្មេញ ច្រមុះ ត្រចៀក បំពង់ក រោគស្រី្ត អេកូសាស្រ្ត ផ្នែកមនី្ទរពិសោធន៍ និងវិភាគឈាម សើរស្បែក សន្លាក់ឆ្អឹង និងវៈកាត់តូច គិតមកដល់ពេលនេះ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបចំនួន១២៨៦នាក់ និងស្រី៩៩២នាក់។

ទន្ទឹមនឹងនោះលោក ឃាម ឆាង មេឃុំកន្ទ្រាំង និងជាប្រធានគណៈកម្មាធិការគណបក្សឃុំ បានឲ្យដឹងថា ព្រឹកនេះប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងទទួលអំណោយថ្នាំពេទ្យ មកពី៨ភូមិ ដែលទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ជាទីបំផុត ពីក្រុមការ ងារគ្រូពេទ្យ នៃមនី្ទរពេទ្យព្រះកេតុមាលា ដែលមានឯកឧត្តម ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ ជានាយក មនី្ទរពេទ្យ ដែលយើងទាំងអស់គ្នា កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលបង្ករឡើងដោយ វីរុសកូវីដ-១៩។

ជាមួយគ្នានោះដែរវេជ្ជបណ្ឌិតជំនាញទាំង០៣រូប មកពីមនី្ទរពេទ្យព្រះកេតុមាលា គឺវរៈសេនីយ៍ទោ ឈួន បូរិទ្ធ ផ្នែកមាត់ធ្មេញ វេជ្ជបណ្ឌិត អាំ ផេង ផ្នែកអេកូសាស្រ្ត និងវេជ្ជបណ្ឌិត ទេព សោភ័ណ្ឌ ផ្នែកត្រចៀក ច្រមុះ បំពង់ក បានលើកឡើងស្រដៀងគ្នាថា ក្រុមគ្រូពេទ្យរបស់យើងពិតជាសប្បាយចិត្តដែលបានចូលរួមការងារសប្បុរសធម៌ ដែលមានការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ ដែលមានបំណងរួមគ្នា ដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសហគមន៍ឃុំកន្រ្ទាំង ឲ្យកាន់តែប្រសើរ។

បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី បានមកទទួលសេវាពិនិត្យ ព្យាបាលជំងឺនិងទទួលអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដោយទទួលបានការពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះកេតុមាលា។

ជាចុងក្រោយលោកបណ្ឌិត អ៊ី លីម៉ា បានសង្កត់ធ្ងន់ថា សុខភាព គឺជាកត្តាចំបង និងត្រូវតែនាំគ្នាថែរក្សាឲ្យបានល្អ ចៀសវាងនូវជំងឺដង្កាត់ផ្សេងៗ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ រស់នៅស្អាត ហូបស្អាត បរិស្ថានស្អាត ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាល និងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណចក្រកម្ពុជា ៣កុំ ៣ការពារ ដើម្បីចូលរួមការពារ ទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩។ ជាពិសេសសូមបង  ប្អូនប្រជាពលរដ្ឋ កុំភ្លេច នាខែក្រោយនេះ នឹងមានរៀបចំការបោះឆ្នោតជ្រើសរើស ឃុំ-សង្កាត់។ ដូចនេះ សូមពិនិត្យមើលឈ្មោះ និងលេខរៀងឡើងវិញ នឹងបន្តចូលរួមទាំងអស់គ្នា ព្រោះថាអ្វីក៏ដោយ យើងមានសន្តិភាព ហើយមានសន្តិភាពនេះ ទើបមានក្រុមគ្រូពេទ្យចុះមកជួបជុំសំណេះសំណាល និងពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានសហគមន៍ផងដែរ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm