អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​កម្ពុជា និងអាមេរិក ជាពិសេសគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរនាពេលខាងមុខ

2026/04/03 08:21:22 pm        270

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន​វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជា ការ​ផ្លាស់​ប្ដូរទស្សនកិច្ច ការបណ្ដុះបណ្ដាល និងការពិភាក្សា​លើ​គម្រោង​ធ្វើ​សម​យុទ្ធ​ឆ្មាំ​អង្គរ​ជា​ដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន​វាយ​តម្លៃ​បែ​បនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ខាល សលមែន (Kyle Saltzman) នាយការិយាល័យឣនុព័ន្ធយោធាសហរដ្ឋឣាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និង​ជូន​ពរ​ឆ្នាំថ្មី​នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែង​អំណរ​គុណ​ដល់​លោក​វរ​សេនីយ៍​ឯក ខាល សលមែន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជួបសម្ដែងការគួរសម និង​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ នាឱកាសនេះ។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជា ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច ការបណ្ដុះបណ្ដាល និងការពិភាក្សាលើគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរ ជាដើម។

ឯកឧត្តម​អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែល​បាន​ចូល​ចត​នាវានៅកម្ពុជា ជាបន្តបន្ទាប់ និងបានអរគុណសហរដ្ឋអាមេរិក ដែលបានលុប​ចោល​ការ​ហាមឃាត់​លក់អាវុធឲ្យកម្ពុជា ក៏ដូចជាការផ្ដល់ឡើងវិញនៃវគ្គបណ្ឌិតសភាយោធា និងវគ្គផ្សេង​ៗ​ទៀត​ដល់​សិក្ខាកាមកម្ពុជា។

ឯកឧត្តម អគ្គមេបញ្ជាការ បានសម្ដែងសុទិដ្ឋិនិយមថា កងទ័ពប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរទស្សនកិច្ច ការ​ផ្លាស់​ប្ដូរ​ព័ត៌មានទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មនានា។

ជាមួយនោះ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានសន្យា​ថា​នឹង​បន្ត​ការងារ​រុក​រក​អដ្ឋិធាតុ​ជន​ជាតិ​អាមេរិក​បាត់​ខ្លួននៅកម្ពុជា និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និង​ការ​ធ្វើ​សមយុទ្ធយោធារួមគ្នាផងដែរ។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ខាល សលមែន បានសម្តែងមនោសញ្ចេតនារីករាយ និង​បាន​ប្រសិទ្ធពរជ័យជូនឯកឧត្តមអគ្គមេបញ្ជាការ និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ សុភ​មង្គល និងទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិមាតុភូមិ។

លោក​វរសេនីយ៍ឯក បានឯកភាពចំពោះការវាយតម្លៃនូវការរីកចម្រើននៃទំនាក់ទំនង និងកិច្ច​សហ​ប្រតិប​ត្តិ​ការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក និងជឿជាក់ថា ទៅថ្ងៃអនាគត​ទំនាក់​ទំនង​នេះ​នឹងត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm