វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស ការអភិវឌ្ឍសមត្ថភាពស្ថាប័ន ការលើកកម្ពស់សមិទ្ធកម្ម និង​ភាព​ជា​គំរូ​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ

2026/04/03 08:59:38 pm        213

ក្រោយពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជា​អនុ​ប្រធាន​ប្រចាំ​ការ​នៃ គ.វ.រ.​ បានប្រកាសបើកវេទិកាកែទម្រង់រួចមក វេទិកាបានរៀបចំ​ឱ្យ​មាន​បទ​បង្ហាញ ​និងកិច្ចពិភាក្សា ដោយផ្តោតលើការកែទម្រង់រដ្ឋបាលសាធារណៈ ការកែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុសាធារណៈ ការកែទម្រង់​សម្រា​ប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ​និងការកែទម្រង់ច្បាប់។

ក្នុងនោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​អនុគណៈកម្មាធិការប្រតិបត្តិនៃគ.វ.រ. ដែលជាវាគ្មិនមួយរូបក្នុងចំណោមវាគ្មិនទាំងបួន ឯកឧត្តម​បាន​លើក​ឡើង​ពី​កម្ម​វិបាក​ជា​វិជ្ជមាន​ពី​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថា នៅក្នុងក្រប​ខ័ណ្ឌ​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចូលរួមយ៉ាង​សំខា​ន់​ក្នុង​ការ​លើក​កម្ពស់គុណភាពធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និង​ការលើកកម្ពស់សមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ និងភាព​ជាគំរូ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​។

ជាវាគ្មិនមួយរូបក្នុងវេទិកា ដែលមានពេលវេលា១៥នាទី ក្នុងការធ្វើបទបង្ហាញ ឯកឧត្តម យក់ ប៊ុន​ណា បានបញ្ជាក់ថា វិធានការកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិបាកវិជ្ជមាន ដែលរួ​ម​ចំណែក​ដល់​ការ​លើកកម្ពស់អភិបាលកិច្ចនៃរដ្ឋបាលសាធារណៈ ឆ្ពោះទៅការកសាងរដ្ឋបាលទំនើប សមត្ថ​ភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីសម្រេចគោលដៅអភិវឌ្ឍឆ្នាំ២០៣០ និងឆ្នាំ២០៥០។ វិធាន​ការ​គន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃ​រដ្ឋសភា បានដាក់ឱ្យអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមជាអាទិភាព និង​សម្រេច​ឱ្យ​បាន​នូវ​លទ្ធផល​ជា​វិជ្ជមានជាក់ស្តែង រួមមាន៖ ១)ការដាក់ឱ្យ​អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បី​លើក​កម្ពស់​គុណ​ភាព​ការ​ងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង ៣)ការ​ដាក់​ឱ្យអ​នុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។

សូមជម្រាបថា វេទិកាកែទម្រង់នាពេលនេះ រៀបចំ​ឡើង​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​វឌ្ឍនភាព​ការងារ​ដែល​ការដ្ឋាន​កែ​ទម្រង់​សំខាន់​ៗ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ក្នុង​ការ​លើកកម្ពស់អភិបាលកិច្ចនៃរដ្ឋបាលសាធារណៈ និងបង្កើត​កាលានុវត្តភាព​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ សម្រាប់សាធារណជនក្នុងការចូលរួម និងផ្លាស់ប្តូរមតិយោបល់ រួមចំណែក​ជា​ធាតុ​ចូល​ដល់​ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈឱ្យកាន់តែប្រសើរ ក៏ដូចជាផ្តល់​ជា​វេទិកា និងបង្កើតឱ្យមានវប្បធម៌សន្ទនា ឈរលើមូលដ្ឋានវិជ្ជាជីវៈ និងស្មារតីស្ថាបនា រវាង​ថ្នាក់​ដឹកនាំ និងមន្ត្រីជំនាញដែលអនុវត្តការងារកែទម្រង់ផ្ទាល់ និងសាធារណជន៕ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm