NOCC ទទួលបានការកោតសរសើរពីអន្ដរជាតិ ក្នុងការផ្សព្វផ្សាយ និង​អប់រំ​គុណ​តម្លៃ​អូឡាំពិក​នៅ​កម្ពុជា

2026/04/03 09:11:09 pm        191

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ ពី​អង្គ​សាមគ្គី​អូឡាំពិក និងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ចំពោះការផ្សព្វផ្សាយ និង​អប់រំ​ពី​គុណតម្លៃអូឡាំពិកនៅកម្ពុជា។

នេះបើតាម​ការ​លើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង នៃគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្របពេលអង្គការកីឡាក្រៅរាជរដ្ឋាភិបាលនេះ បានចាប់ផ្ដើម​បន្ដ​យុទ្ធនា​ការ​រៀប​ចំ​កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ លើកដំបូង នៅវិទ្យាល័យ តេជោ ហ៊ុន សែន កម្មករ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។

មន្ដ្រី​ជាន់​ខ្ពស់រូបនេះ បន្ដថា កម្មវិធីគុណតម្លៃអូឡាំពិក ត្រូវបានដាក់​ក្នុង​ផែន​ការ​យុទ្ធសាស្ដ្រ​ប្រចាំ​ឆ្នាំ​មួយ​របស់ចលនាអូឡាំពិកកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ដើម្បីបញ្ជ្រាបចំណេះដឹង និងអប់រំពីគុណតម្លៃ និងឧត្តមគតិអូឡាំពិក ដល់យុវជន ពិសេស​សិស្សា​នុសិស្ស ហើយយុទ្ធនាការនេះ ត្រូវបានមើលឃើញ និងមានការវាយ​តម្លៃ​ខ្ពស់​ពី​ស្ថាប័ន​ចលនា​អូឡាំពិក​អន្ដរជាតិ។

គួរដឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិក រៀបចំជាច្រើន​ឆ្នាំ​មក​ហើយ ​តាមបណ្ដាលរាជធានី-ខេត្តជាច្រើន ក្រោមជំនួយពីអង្គការសាមគ្គីអូឡាំពិក និងក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង អំពីស្មារតី និងឧត្តមគតិអូឡាំពិក ក៏​ដូច​ជា​ជំរុញឲ្យយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព និងការអភិវឌ្ឍ តាមរយៈ​សកម្ម​ភាព​កីឡា​ជា​ដើម​។

សម្រាប់ឆ្នាំ២០២៦ នេះ បើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា បានត្រៀមបន្ដការរៀបចំនៅតាមបណ្ដាខេត្តជាច្រើនទៀត ក្នុងគោលដៅ​ឆ្ពោះ​ទៅ​រក​ការរៀបចំតាមគ្រឹះស្ថានអប់រំ ឲ្យបានគ្រប់រាជធានី-ខេត្ត ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ ប៉ុន្ដែ​អ្វី​ដែល​ពិសេសឆ្នាំនេះ ក្នុងចំណោម​ខេត្ត​គោល​ដៅ​ត្រៀម​រៀប​ចំ ​NOCC ​បាន​ផ្ដោត​ជា​ពិសេស​ដល់​ខេត្ត​ជាយ​ដែនចំនួន ២ ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់យោធាថៃ គឺ​ខេត្ត​ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ក៏ដូច​ជា​ការ​នាំ​យក​នូវ​ជំនួយ​ជួយ​រៀបចំទីលាន និងសាលាមានការខ្វះខាតសម្ភារផ្នែកកីឡាទៀតផង៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm