ប្រទេសបង់ក្លាដែស កំពុងកាត់បន្ថយម៉ោងធ្វើការ និងបង្ខំឲ្យបិទផ្សារទំនើប និងហាងនានា មុនកាលកំណត់ ចាប់ពីថ្ងៃសុក្រនេះតទៅ ដើម្បីដោះស្រាយវិបត្តិថាមពលរបស់ខ្លួន ដែលទាក់ទងនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា។
គណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ បានបញ្ជាឲ្យកាត់បន្ថយការចំណាយចំនួន ៣០ភាគរយសម្រាប់ប្រេងឥន្ធនៈ និងថាមពល នៅតាមការិយាល័យរដ្ឋាភិបាល ផ្អាកការបណ្តុះបណ្តាលបុគ្គលិកមួយចំនួន និងបញ្ឈប់ការទិញយានជំនិះ នាវា និងយន្តហោះថ្មី។ ភ្លើងបំភ្លឺតុបតែង នឹងមិនត្រូវបានអនុញ្ញាតសម្រាប់ការប្រារព្ធពិធីនានានោះទេ។

បង់ក្លាដែស ដែលជាប្រទេសមួយដែលមានប្រជាជនជាង ១៧០ លាននាក់ កំពុងស្វែងរកប្រភពប្រេងឥន្ធនៈជំនួស និងហិរញ្ញប្បទានខាងក្រៅចំនួន ២,៥ ពាន់លានដុល្លារសម្រាប់ការនាំចូល ដែលមានចំនួន ៩៥ ភាគរយនៃប្រេងឥន្ធនៈរបស់ខ្លួន៕
