ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងនៅថ្ងៃសុក្រ (ទី ០៣ មេសា)នេះថា កូរ៉េខាងជើង នឹងរៀបចំពិធីមួយនៅខែនេះ ដើម្បីបញ្ចុះសពទាហានរបស់ខ្លួន ដែលបានស្លាប់ ខណៈពេលកំពុងប្រយុទ្ធនៅក្រៅប្រទេសជាមួយរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។

ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពរាប់ពាន់នាក់ រួមទាំងមីស៊ីល និងគ្រាប់រំសេវ ដើម្បីគាំទ្រសង្គ្រាមរបស់ រុស្ស៊ីនៅអ៊ុយក្រែន។ ទីក្រុងសេអ៊ូល ប៉ាន់ប្រមាណថា ជនជាតិកូរ៉េខាងជើងប្រហែល ២.000 នាក់ ត្រូវបានសម្លាប់។
ជាថ្នូរមកវិញនោះ អ្នកវិភាគនិយាយថា កូរ៉េខាងជើងកំពុងទទួលបានជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា ស្បៀងអាហារ និងថាមពលពីប្រទេសរុស្ស៊ី ដោយជួយទីក្រុងព្យុងយ៉ាងគេចវេះទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរទៅលើកម្មវិធីនុយក្លេអ៊ែរដែលត្រូវបានហាមឃាត់របស់ខ្លួន។
ប្រទេសឯកោមួយនេះ កំពុងសាងសង់សារមន្ទីរមួយ ដើម្បីគោរពដល់កងទ័ពដែលបានស្លាប់នៅសមរភូមិ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រនេះថា គម្រោងនេះ បានបញ្ចប់ ៩៧ ភាគរយហើយ។
សារព័ត៌មាន KCNA បានបញ្ជាក់ថា ពិធីបញ្ចុះសពអ្នកស្លាប់នៅទីនោះ នឹងត្រូវធ្វើឡើងយ៉ាងឱឡារិក នៅពាក់កណ្តាលខែមេសា ហើយសារមន្ទីរនេះ នឹងត្រូវសម្ពោធផងដែរ»៕
