ការបិទក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក នឹងបន្តទៅទៀត ទោះបីព្រឹទ្ធសភាអនុម័តថវិកាក៏ដោយ

2026/04/03 10:38:12 pm        56

ការបិទដ្ឋាភិបាលដោយផ្នែកនៅសហរដ្ឋអាមេរិកនឹងបន្តទៅទៀត ទោះបីជាព្រឹទ្ធសភាអនុម័តសេចក្តីស្នើច្បាប់ដើម្បីផ្តល់មូលនិធិដល់ក្រសួងសន្តិសុខមាតុភូមិ (DHS) ក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍ សភា មិនបានលើកឡើងពីសេចក្តីស្នើច្បាប់ផ្តល់មូលនិធិដែលព្រឹទ្ធសភាបានអនុម័តនោះទេ មានន័យថាការបិទរដ្ឋាភិបាលដោយផ្នែកដែលបានចាប់ផ្តើមនៅថ្ងៃទី ១៤ ខែកុម្ភៈ នឹងបន្តរហូតដល់យ៉ាងហោចណាស់ថ្ងៃចន្ទ នៅពេលដែលសភាជាន់ទាបបើកកិច្ចប្រជុំឡើងវិញ។ ភាពជាប់គាំងនេះ ផ្តោតលើថាតើក្រសួងសន្តិសុខមាតុភូមិ នឹងកែទម្រង់នីតិវិធីអន្តោប្រវេសន៍របស់ខ្លួនដែរឬយ៉ាងណា បន្ទាប់ពីការរិះគន់ចំពោះការជំរុញការនិរទេសទ្រង់ទ្រាយធំរបស់ លោក ប្រធានាធិបតី ដូណាល់ ត្រាំ។

ក្រុមប្រជាធិបតេយ្យ បានបដិសេធមិនអនុម័តការផ្តល់មូលនិធិដល់អង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ(ICE) និងគយ ការពារព្រំដែន(CBP) ដោយគ្មានការកែទម្រង់ការអនុវត្តរបស់ពួកគេ។ ភាពជាប់គាំងនេះ បានបង្កផលប៉ះពាល់ជាច្រើន។ ឧទាហរណ៍ក្រសួងសន្តិសុខមាតុភូមិទទួលបន្ទុករដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA) ហើយភ្នាក់ងារសន្តិសុខអាកាសយានដ្ឋានរបស់ខ្លួនគ្មានប្រាក់ឈ្នួលរយៈពេល៦សប្តាហ៍ចុងក្រោយនេះ។ ដោយសារភ្នាក់ងារអវត្តមាន មានជំងឺឬចាកចេញពីការងាររបស់ពួកគេ អាកាសយានដ្ឋានសហរដ្ឋអាមេរិក បានរាយការណ៍ពីអ្នកដំណើរស្ថិតក្នុងជួរវែងៗជាច្រើនជួរ និងការពន្យារពេលធ្វើដំណើរយ៉ាងច្រើន។

សេចក្តីស្នើច្បាប់ ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃពុធសប្តាហ៍មុន នឹងផ្តល់ហិរញ្ញវត្ថុដល់ រដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA) និងសាខាផ្សេងទៀតរបស់ក្រសួងសន្តិសុខមាតុភូមិ (DHS) ប៉ុន្តែនឹងមិនផ្តល់មូលនិធិបន្ថែមដល់អង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ(ICE) និងគយ ការពារព្រំដែន(CBP) នោះទេ។ ប៉ុន្តែខណៈសមាជិកព្រឹទ្ធសភាក្រុមសាធារណរដ្ឋ បានគាំទ្រវិធានការនេះកាលពីសប្តាហ៍មុន ថ្នាក់ដឹកនាំក្រុមសាធារណរដ្ឋនៅក្នុងសភាបានបដិសេធមិនព្រមបោះឆ្នោតអនុម័តសេចក្តីស្នើច្បាប់នេះទេ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm