អ៊ីរ៉ង់សន្យាឲ្យសត្រូវជួបគ្រោះធំ ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រងការវាយប្រហារ

2026/04/03 10:57:33 pm        62

ប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបាញ់ប្រហារតបត ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ខណៈដែលធនធានមានទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន នៅទូទាំងតំបន់មជ្ឈិមបូព៌ា ត្រូវបានកំណត់គោលដៅរួមជាមួយហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល ដោយសង្គ្រាមរយៈពេល ១ខែនេះ គិតត្រឹមថ្ងៃសុក្រ (ទី៣ ខែមេសា ឆ្នាំ២០២៦) បានបង្ហាញសញ្ញាតិចតួចណាស់ថា នឹងធូរស្រាល។

ការវាយប្រហារបានកំណត់គោលដៅលើទីតាំងសេដ្ឋកិច្ច និងឧស្សាហកម្មកើនឡើងខ្លាំងទៅៗ ដែលបង្កើនការភ័យខ្លាចពីការមានការរំខានកាន់តែទូលំទូលាយ ចំពោះការផ្គត់ផ្គង់ថាមពលសកល និងផលប៉ះពាល់ដោយសារជម្លោះកាន់តែធ្ងន់ធ្ងរទៅៗ ហួសពីសមរភូមិ។

អ៊ីរ៉ង់បានបាញ់មីស៊ីលទៅកាន់ទីក្រុង Tel Aviv ពេញមួយយប់ ដោយបានធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលប្រឹងស្ទាក់ចាប់យ៉ាងសកម្ម និងបណ្តាលឲ្យមនុស្ស ៤នាក់រងរបួសស្រាល ខណៈពេលដែលការផ្ទុះថ្មីៗត្រូវបានគេឮនៅក្នុងទីក្រុង Jerusalem បន្ទាប់ពីយោធាបានព្រមានអំពីការបាញ់ប្រហារ។

ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយរបស់ខ្លួន បានវាយប្រហារគោលដៅនៅក្នុងប្រទេសអារ៉ាប់រួម បារ៉ែន និងអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយប្រហារពីមុនរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើកន្លែងឧស្សាហកម្មរបស់ខ្លួន។ អ៊ីរ៉ង់បានឲ្យដឹងថា គោលដៅទាំងនោះ រួមមាន «ឧស្សាហកម្មដែកថែបអាមេរិក នៅទីក្រុង Abu Dhabi ឧស្សាហកម្មអាលុយមីញ៉ូមអាមេរិក នៅបារ៉ែន និងរោងចក្រអាវុធ Rafael របស់អ៊ីស្រាអែល»។ ទាំងអស់នេះជាសញ្ញាដែលបង្ហាញថា សាធារណរដ្ឋឥស្លាមនឹងប្រយុទ្ធមិនរាថយ ខណៈដែលលើកឡើងម្ដងហើយម្ដងទៀតថា នឹងធ្វើឲ្យសត្រូវរបស់ខ្លួនជួបនឹងលទ្ធផលធ្ងន់ធ្ងរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលកាលពីថ្ងៃពុធបានគំរាមទម្លាក់គ្រាប់បែករហូតដល់សាធារណរដ្ឋឥស្លាម «វិលត្រលប់ទៅយុគសម័យថ្មរំលីងវិញ» បានបន្តវោហាសាស្ត្រឥតប្រណីរបស់លោក។ លោក Trump បានព្រមានថា ការវាយប្រហារបន្ថែមទៀត អាចកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវសម្រេចបានទេនោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm