ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីលាលែងពីតំណែងក្រោយក្រុមជម្រើសជាតិមិនអាចបង្ហាញខ្លួននៅ World Cup

2026/04/04 12:04:03 am        295

ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) លោក Gabriele Gravina បានសម្រេងលាលែងពីតំណែងហើយ ក្រោយបរាជ័យរបស់ក្រុមជម្រើសជាតិដែលមិនអាចបង្ហាញខ្លួននៅ World Cup បីព្រឹត្តិការណ៍ជាប់គ្នា។

លោក Gravina បានចូលមកកាន់តំណែងប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីតាំងពីឆ្នាំ​ ២០១៨ ត្រូវបានរដ្ឋាភិបាលអ៊ីតាលីទទូចឱ្យលាលែងពីតំណែង ភ្លាមៗបន្ទាប់ពីអ៊ីតាលីចាញ់បូស្នៀដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីកាលពីយប់ថ្ងៃអង្គារ។

សហព័ន្ធនឹងរៀបចំសន្និបាតវិសាមញ្ញមួយនៅថ្ងៃទី ២២ ខែមិថុនា ដើម្បីជ្រើសរើសប្រធានថ្មី ខណៈដែលលោក Gravina ត្រូវបានស្នើឱ្យបង្ហាញខ្លួននៅចំពោះមុខ ដើម្បីរាយការណ៍អំពីស្ថានភាពទូទៅរបស់កីឡាបាល់ទាត់អ៊ីតាលី។

ក្រុមបាល់ទាត់អ៊ីតាលីបានបង្ហាញខ្លួនចុងក្រោយនៅ World Cup នៅឆ្នាំ ២០១៤។

អតីតអ្នកចាំទី Gianluigi Buffon ដែលជាប្រធានប្រតិភូក្រុមជម្រើសជាតិ ក៏បានប្រកាសលាលែងពីតំណែងតាមរយៈបណ្តាញសង្គមផងដែរ។

រំលឹកថាលោក Gravina បានជាប់ឆ្នោតដោយមិនមានការជំទាស់នៅក្នុងខែតុលា ២០១៨ ជំនួសលោក Carlo Tavecchio ដែលបានលាលែងពីតំណែងមួយសប្តាហ៍បន្ទាប់ពីប្រទេសអ៊ីតាលីបាត់បង់កៅអី World Cup 2018។

ទោះបីជាអាណត្តិរបស់លោក Gravina រួមបញ្ចូលការឈ្នះពាន Euro 2020 ក៏ដោយតែបរាជ័យក្នុងវគ្គជម្រុះ World Cup តំណែងរបស់លោកមិនអាចទ្រាំទ្រពីមតិរិះគន់ជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី និងឥស្សរជននយោបាយជាន់ខ្ពស់។

រដ្ឋមន្ត្រីកីឡាអ៊ីតាលី Andrea Abodi បានពណ៌នាបរាជ័យចុងក្រោយបង្អស់របស់ប្រទេសអ៊ីតាលីថា ជាបរាជ័យទាំងស្រុងនៃបាល់ទាត់អ៊ីតាលី ដែលចាំបាច់ឱ្យមានការស្ថាបនាឡើងវិញតាំងពីមូលដ្ឋានគ្រឹះ៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm