ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី១ ខែមេសានេះ បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ជាជនពិការប្រភេទក១ និងក២។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានជំរុញដល់មន្រ្តីជំនាញ ក្នុងការពន្លឿនផ្តល់ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) ជូនអតីតយុទ្ធជនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ។





