«ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា»រយៈពេលពីរថ្ងៃពិភាក្សាគ្នាលើប្រធានបទសំខាន់ចំនួន៥

2026/04/04 12:25:43 am        144

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ "ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា-One Health Satellite Event in Cambodia" ។

ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទីទី១-២ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ដោតលើវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖១) ការអភិវឌ្ឍក្របខណ្ឌសុខភាពតែមួយនៅកម្ពុជា, ២) ការគ្រប់គ្រងជំងឺផ្ដាសាយបក្សី, ៣) មេរោគឆ្លងពីសត្វមកមនុស្ស និងមេរោគចម្លងដោយភ្នាក់ងារចម្លងផ្សេងៗ, ៤) ភាពស៊ាំនឹងឱសថប្រឆាំងមេរោគពហុវិស័យ និងសុខភាពបរិស្ថាន, ៥) បរិស្ថានវិទ្យាកសិកម្ម សុខភាពរុក្ខជាតិ ការអភិរក្សបរិស្ថាន និងប្រព័ន្ធស្បៀងអាហារ នៅចំណុចប្រទាក់ក្រឡារវាងសុខភាព និងកសិកម្ម។

ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ ក៏ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការប្រមូលធាតុចូលសម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការយកទៅបង្ហាញក្នុងកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង នាពេលខាងមុខនេះ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈមោះមុត និងតួនាទីដ៏សកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ។

ក្នុងឱកាសបិទអង្គពិធីនេះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម និងចក្ខុវិស័យវែងឆ្ងាយដល់វិស័យសុខាភិបាល ជាពិសេសការជំរុញឱ្យមានកិច្ចសហការអន្តរវិស័យយ៉ាងស្អិតរមួត។

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកស្រី Marie Buscail តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន តំណាងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត និងប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពីបណ្តារាជធានី-ខេត្តទាំង២៥ និងអង្គការដៃគូអភិវឌ្ឍន៍ រួមមាន FOA, AFD, CIRAD, IRD, IPC, KfW, WHO, US-CDC, PATH ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ៣០០ រូប ព្រមទាំងមានការរៀបចំសន្និសីទ Webinar ផ្សាយផ្ទាល់ពីបន្ទប់រៀបចំព្រឹត្តិការណ៍សុខភាពតែមួយនេះ ជូននិស្សិតចំនួន ២០០នាក់ ចូលរួមរយៈពេលពីរថ្ងៃផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm