រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានគូសបញ្ជាក់ពីវិបត្តិដែលកំពុងកើតឡើង នៅក្នុងសម្ព័ន្ធយោធាអាត្លង់ទិកខាងជើង និងសហភាពអឺរ៉ុប ក្នុងអំឡុងពេលជួបជាមួយលោក Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

លោក ឡាវរ៉ូវ បានថ្លែងថា៖«យើងសង្កេតឃើញសញ្ញានៃវិបត្តិនៅក្នុងសម្ព័ន្ធយោធាអាត្លង់ទិកខាងជើង និងសហភាពអឺរ៉ុប»។
លោកបានកត់សម្គាល់អំពីវិធីសាស្រ្តរបស់ប្រទេសលោកខាងលិចចំពោះអង្គការមិនមែនលោកខាងលិច ដោយយោងទៅលើប្រយោគមួយពីខ្សែភាពយន្តរឿង A Cruel Romance ដែលផ្អែកលើរឿងល្ខោនមានចំណងជើងថា Without a Dowry របស់លោក Alexander Ostrovsky។
លោក ឡាវរ៉ូវ បាននិយាយថា៖«សហសេវិកលោកខាងលិចរបស់យើង ហាក់ដូចជាជឿថា ដោយសារតែពួកគេ កំពុងស្ថិតក្នុងវិបត្តិ ពួកគេត្រូវតែដាក់វិបត្តិនេះទៅលើសមាគមមិនមែនលោកខាងលិច ដោយលើកឡើងពីពាក្យសម្តីខ្សែភាពយន្តនោះម្តងទៀយថា៖ កុំឲ្យនរណាម្នាក់គ្រប់គ្រងអ្នក!» ដោយបញ្ជាក់ថា គោលនយោបាយលោកខាងលិច មានគោលបំណងបញ្ចេញឥទ្ធិពលលើតំបន់ផ្សេងទៀត នៅក្នុងគ្រាមានចលាចល។
លោកបានបញ្ចប់ដោយការរិះគន់មិនបើចំហចំពោះការទូតលោករបស់ខាងលិច ដោយបញ្ជាក់ពី«ការទូត ពហុភាគី និងការកសាងពិភពលោកថ្មីពហុភាគី» ជាមួយនឹងសំឡេងដែលលាយឡំដោយភាពហួសចិត្ត៕
