ចិនបញ្ជាក់ថា ការចរចាសន្តិភាព កំពុងមានវឌ្ឍនភាព រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន

2026/04/04 02:00:40 am        27

ប្រទេសចិន នៅថ្ងៃសុក្រ (ទី៣ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ការចរចា រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន កំពុងរីកចម្រើនជាលំដាប់ បន្ទាប់ពីមានរបាយការណ៍ ដែលថា ប្រទេសជិតខាងអាស៊ីខាងត្បូងទាំង២ កំពុងជួបប្រជុំគ្នា ដើម្បីព្យាយាមបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់ភាគីទាំង២ ចាប់តាំងពីក្រុមតាលីបង់បានវិលត្រឡប់ទៅកាន់អំណាចវិញនៅឆ្នាំ២០២១។

ចិនដែលមានព្រំដែនខាងលិចជាប់ប្រទេសទាំង២ បានព្យាយាមសម្របសម្រួល រវាងសម្ព័ន្ធមិត្តដែលបានក្លាយជាសត្រូវ ដោយការជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ និងបញ្ជូនបេសកជនពិសេសម្នាក់ទៅទស្សនកិច្ចកាលពីខែមីនា។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ទាំងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ផ្ដល់សារៈសំខាន់ និងស្វាគមន៍ ចំពោះការសម្របសម្រួលរបស់ប្រទេសចិន ហើយមានឆន្ទៈក្នុងការអង្គុយចរចា ដែលជាការវិវត្តដ៏វិជ្ជមានមួយ»។

យ៉ាងណាក្ដី លោកស្រី Mao មិនបានបញ្ជាក់នោះឡើយថា តើកិច្ចចរចានេះ កំពុងត្រូវបានធ្វើឡើងនៅទីណា តែប្រទេសជិតខាងទាំង២ នៅមុននេះបានឲ្យដឹងថា ពួកគេកំពុងស្ថិតនៅក្នុងទីក្រុង Urumqi ភាគពាយ។

លោកស្រី Mao បានសង្កត់ធ្ងន់ថា ប្រទេសចិនបានសម្របសម្រួល និងលើកកម្ពស់កិច្ចចរចា នៅក្នុងទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយភាគីទាំង២ ដើម្បីបង្កើតលក្ខខណ្ឌសមស្រប និងផ្តល់នូវវេទិកាមួយ ដោយបន្ថែមថា ប្រទេសទាំង៣ នឹងចេញព័ត៌មានបន្ថែមនៅក្នុងពេលវេលាសមស្រប។

ការប្រយុទ្ធគ្នា រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំមុន បានសម្លាប់មនុស្សជាច្រើននាក់នៃភាគីទាំង២ ដោយប្រជាជនអាហ្វហ្គានីស្ថានជាជនរងគ្រោះច្រើនបំផុត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm