រុស្ស៊ីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងស្នើសុំសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឲ្យធានាដល់បទឈប់បាញ់ ខណៈពេលដែលពួកគេជម្លៀសបុគ្គលិករុស្ស៊ីបន្ថែមទៀតចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ស្ថិតក្នុងប្រទេសអ៊ីរ៉ង់ ។
លោក Alexei Likhachev គឺជាប្រធានសាជីវកម្មនុយក្លេអ៊ែររដ្ឋរុស្ស៊ី និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន RIA ថា ផ្លូវធ្វើដំណើរនឹងត្រូវទាក់ទងជាមួយអាជ្ញាធរពាក់ព័ន្ធនៅអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយពួកយើងនឹងប្រើប្រាស់បណ្តាញទាំងអស់ ដើម្បីស្នើសុំឲ្យប្រកាន់ភ្ជាប់បទឈប់បាញ់ អំឡុងពេលបំលាស់ទីរបស់បេសកជន ។
លោក Likhachev បន្តថា រលកចុងក្រោយនៃការជម្លៀសខ្លួនពាក់ព័ន្ធនឹងមនុស្សប្រហែល ២០០នាក់ ត្រូវបានកំណត់ឲ្យចាកចេញនៅសប្តាហ៍ក្រោយ ។
សូមបញ្ជាក់ថា រុស្ស៊ី បានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុង Bushehr ហើយបុគ្គលិកក្រុមហ៊ុន Rosatom កំពុងធ្វើការនៅទីនោះ ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័របន្ថែមទៀត ៕