គ្រូពេទ្យគុយបា បានបន្តការចាកចេញពីប្រទេសហ្គាតេម៉ាឡា ក្រោយរដ្ឋាភិបាលប្រទេសមួយនេះ បញ្ចប់កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យគ្រូពេទ្យធ្វើការនៅតាមមន្ទីរពេទ្យ និងគ្លីនិកនៅតាមសហគមន៍ជនបទ និងតំបន់ជាយក្រុង ។
សមាជិកក្រុមគ្រូពេទ្យគុយបា បានប្រារព្វពិធីកាលពីរយៈពេល ១ថ្ងៃមុននៅក្នុងទីក្រុងហ្គាតេម៉ាឡេ ដោយមានការចូលរួមពីប្រធានបេសកកម្មលោកវេជ្ជបណ្ឌិត Marieta Cutino Rodriguez និងឯកអគ្គរដ្ឋទូហ្គាតេម៉ាឡាលោក Nazario Fernandez មុនពេលថតរូបអនុស្សាវរីយ៍ជាមួយគ្រូពេទ្យឯទៀតដែលមានកាន់សញ្ញាប័ត្រ ពេលដែលគ្រូពេទ្យ ៧នាក់ ក្នុងចំណោមពួកគេ ត្រៀមចាកចេញទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ គ្រូពេទ្យដែលចាកចេញ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ La Aurora ។
គួររំឭកថា កាលពីដើមខែកុម្ភៈ ក្រសួងសុខាភិបាលហ្គាតេម៉ាឡា បានប្រកាសថា ប្រទេសហ្គាតេម៉ាឡា នឹងបញ្ចប់កម្មវិធីដែលគ្រូពេទ្យគុយបារាប់រយនាក់ បម្រើការងារនៅក្នុងប្រទេសមួយនេះ ។
ការសម្រេចចិត្តរបស់ក្រសួង បានកើតមានឡើង បន្ទាប់ពីកិច្ចព្រមព្រៀងកាលពីពេលកន្លងទៅរបស់ហ្គាតេម៉ាឡាជាមួយសហរដ្ឋអាមេរិក គាប់ជួននឹងកិច្ចខិតខំរបស់លោកប្រធានាធិបតី Donald Trump ដើម្បីដាក់សម្ពាធប្រទេសជាច្រើនឲ្យផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលគុយបា ៕