ពលរដ្ឋលីបង់ច្រានចោលផែនការជម្លៀសខ្លួនរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល

2026/04/04 02:03:18 am        8

អ្នកស្រី Jihane Salameh គឺពលរដ្ឋជម្លៀសខ្លួនលីបង់មួយរូប បានពិនិត្យមើលផ្ទះសម្បែងរងការខូចខាតរបស់គាត់នៅទីក្រុងភាគខាងត្បូង Tyre ។

ជាការប្រតិកម្មចំពោះសេចក្តីអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz ថា អ៊ីស្រាអែលនឹងរារាំងពលរដ្ឋលីបង់ពីការវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅតំបន់ភាគខាងត្បូងប្រទេសនោះ អ្នកស្រី Salameh និយាយថា ការសម្រេចចិត្តគឺជារបស់ពួកយើង ។

លោក Katz បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលនឹងកម្ទេចចោលឲ្យអស់ផ្ទះសម្បែងនៅតាមភូមិតំបន់ភាគខាងត្បូងលីបង់ ជិតព្រំដែនអ៊ីស្រាអែល ហើយមនុស្ស ៦០ម៉ឺននាក់ ដែលត្រូវបានជម្លៀសខ្លួនចេញពីតំបន់ភាគខាងត្បូង នឹងមិនអនុញ្ញាតឲ្យវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេនោះឡើយ រហូតដល់តំបន់ភាគខាងជើងអ៊ីស្រាអែលមានសុវត្ថិភាព ដោយរូបលោកសន្យាកម្ទេចតំបន់នោះឲ្យដូចជានៅតំបន់ហ្កាហ្សា ។

លោកថា អ៊ីស្រាអែល នឹងបង្កើតតំបន់ទ្រនាប់នៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់ ហើយនិងរក្សាការគ្រប់គ្រងតំបន់នោះទាំងស្រុងរហូតដល់ទន្លេ Litani នៅពេលដែលជម្លោះជាមួយក្រុមជីវពលហេសបូឡាបញ្ចប់ ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល នឹងគ្រប់គ្រងតំបន់នេះរហូតដល់ទន្លេ Litani រួមទាំងស្ពានឆ្លងកាត់ទន្លេ Litani ខណៈកម្ចាត់ឲ្យអស់កងកម្លាំង Radwan ដែលបានជ្រៀតចូលតំបន់នោះ និងបំផ្លាញអាវុធទាំងអស់ដែលរកឃើញនៅទីនោះ ។ កងកម្លាំង Radwan គឺជាអង្គភាពយោធារណបក្រុមហេសបូឡា ។

សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកយុទ្ធនាការតាមច្រកអាកាស និងជើងគោកពេញបន្ទុករបស់ខ្លួន ក្រោយក្រុមហេសបូឡា វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ២ ខែមីនា ជាការបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមសង្រ្គាមរបស់ពួកគេលើទីក្រុងតេអេរ៉ង់ ។ 

មនុស្សជាង ១.៣០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងប្រហែលជា ១ភាគ ៥នៃពលរដ្ឋលីបង់ បានជម្លៀសខ្លួន ។ អ៊ីស្រាអែលបានចេញបញ្ជាឲ្យជម្លៀសខ្លួននៅតំបន់ប្រហែល ១៥ភាគរយនៃទឹកដីលីបង់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm