ក្រុមមន្រ្តីរុស្ស៊ីនិយាយនៅថ្ងៃសុក្រនេះថា មនុស្ស ៧នាក់ រួមទាំងកុមារម្នាក់ផងដែរ បានរងរបួស ពេលដែលរថភ្លើងដឹកអ្នកដំណើរ ៤១២នាក់ បានធ្លាក់ផ្លូវនៅតំបន់ Ulyanovsk របស់រុស្ស៊ី ដែលមានចម្ងាយប្រហែល ៩០០គ.មពីទីក្រុងមូស្គូ ។ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវបានរាយការណ៍នោះទេ ។
គេនៅមិនទាន់ដឹងច្បាស់នោះដែរ ថាតើមូលហេតុអ្វីបានជារថភ្លើងធ្លាក់ផ្លូវបែបនេះ ប៉ុន្តែយោងតាមទ្រឹស្តី ផ្លូវដែកបាក់ អាចបណ្តាលឲ្យឧបទ្ទេវហេតុមួយនេះ កើតឡើង ។
សេវាកម្មសង្រ្គោះបន្ទាន់និយាយថា ពួកគេរៀបចំកន្លែងជម្លៀសខ្លួន ហើយនិងជំនួយដំបូងសម្រាប់អ្នករងរបួស ខណៈដែលទីជម្រកបណ្តោះអាសន្ន ត្រូវបានបង្កើតឡើងសម្រាប់អ្នកដំណើរផ្សេងទៀតនៅតំបន់ Ulyanovsk ។
លោក Dmitry Kunakov គឺជាអនុប្រធាននាយកដ្ឋានសង្រ្គោះបន្ទាន់តំបន់ Ulyanovsk និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមជួយសង្រ្គោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជម្លៀសអ្នករងរបួស ។ ជម្រកស្នាក់នៅបណ្តោះអាសន្ន ៣កន្លែង ត្រូវបានដំឡើង និងផ្តល់ជាចំណីអាហារដល់អ្នកដំណើរនៅតំបន់ Ulyanovsk ៕