របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ

2026/04/04 03:06:05 am        37


ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ និងប្រភពដែលដឹងពីបញ្ហានេះ សារព័ត៌មាន Axios នៅថ្ងៃសុក្រ (ទី៣ ខែមីនា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា សហរដ្ឋអាមេរិក បានបណ្តេញឯកអគ្គរដ្ឋទូតរងរបស់ប្រទេសអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ (UN) ដោយស្ងាត់ៗ កាលពីចុងឆ្នាំមុន ដោយសារក្តីបារម្ភពីសន្តិសុខជាតិ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា បានបញ្ជាឲ្យអ្នកការទូតអ៊ីរ៉ង់ លោក Saadat Aghajani ចាកចេញពីប្រទេស កាលពីដើមខែធ្នូឆ្នាំ តាមរយៈដំណើរការផ្ទៃក្នុងដ៏សម្ងាត់មួយ ដែលជាការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់យ៉ាងហោចណាស់ ៣ដង នៅទីក្រុង New York ក្នុងរយៈពេល ៦ខែ។

សារព័ត៌មាន Axios បានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសម្នាក់ ដែលបាននិយាយថា៖ «យើងអាចបញ្ជាក់បានថា សហរដ្ឋអាមេរិកបានចេញសារការទូតជាលាយលក្ខណ៍អក្សរ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ទាក់ទងនឹងស្ថានភាពរបស់បុគ្គលិកអ៊ីរ៉ង់មួយចំនួន នៅ UN។ ដោយសារហេតុផលឯកជនភាព និងសន្តិសុខ យើងមិនអាចធ្វើការអត្ថាធិប្បាយ ជុំវិញភាពជាក់លាក់នៃវិធានការលើបុគ្គលិកការទូតនេះបានទេ»។

មន្ត្រីរូបនេះបានបញ្ជាក់បន្ថែមថា ចំណាត់ការនេះបានកើតឡើងមុនពេលមានការតវ៉ា នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមិនទាក់ទងនឹងព្រឹត្តិការណ៍ទាំងនោះទេ។

របាយការណ៍របស់សារព័ត៌មាន Axios បានឲ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់នូវអ្វីដែលគេស្គាល់ថា ជា «នីតិវិធីមាត្រា ១៣» ជាយន្តការផ្ទៃក្នុងមួយដែលអនុញ្ញាតឲ្យមានការបណ្តេញឯកអគ្គរដ្ឋទូតដោយស្ងាត់ៗ ជាជាងការប្រកាសជាផ្លូវការថា «បុគ្គលរូបនោះមិនត្រូវបានស្វាគមន៍»។

បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំ UN ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។ នេះយោងតាមសារព័ត៌មាន Axios៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm