មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ លោក Ibrahim Traore និយាយថា ពលរដ្ឋត្រូវការបំភ្លេចលទ្ធិប្រជាធិបតេយ្យចោល រយៈពេល ៣ខែប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលរបស់លោករំលាយគណបក្សនយោបាយទាំងអស់ នៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងបទសម្ភាសន៍រយៈពេលយូរលើកញ្ចក់ទូរទស្សន៍រដ្ឋ លោក Traore ចាត់ទុកថា លីបីជាប្រទេសគំរូមួយ ជាទីដែលលោកនិយាយថា អ្នកខាងក្រៅព្យាយាមបង្កើតលទ្ធិភាពប្រជាធិបតេយ្យ ប៉ុន្តែនៅតែមិនបានជោគជ័យ ។
លោកថា មនុស្សត្រូវការបំភ្លេចបញ្ហាលទ្ធិប្រជាធិបតេយ្យ ។ ពួកយើងត្រូវតែនិយាយការពិតថា លទ្ធិប្រជាធិបតេយ្យមិនមែនសម្រាប់ពួកយើងនោះទេ ។
លោក Traore និយាយទៀតថា លទ្ធិប្រជាធិបតេយ្យស្លាប់អស់ហើយ ។ ចូលមើលប្រទេសលីប៊ី គឺជាឧទាហរណ៍ដ៏គំរូមួយនៅក្បែរពួកយើង ។ កន្លែងណាដែលពួកគេព្យាយាមបង្កើតលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក វាធ្វើឡើងដោយការបង្ហូរឈាមគ្នា ។ លទ្ធិប្រជាធិបតេយ្យ គឺជាទាសភាព ។
ការលើកឡើងបែបនេះ គឺជាសញ្ញាចុងក្រោយមួយរបស់រដ្ឋាភិបាលលោក Traore ដែលចង់ងាកចេញពីការសន្យាដំបូងថា ពួកគេនឹងធ្វើឲ្យប្រទេសមួយនេះ ស្ថិតលើផ្លូវលទ្ធិប្រជាធិបតេយ្យ ៕