អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍

2026/04/04 03:35:58 am        101


បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters ដែលដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានឲ្យដឹងថា នៅថ្ងៃសុក្រ (ទី៣ ខែមេសា ឆ្នាំ២០២៦) នេះ ទីក្រុងទេអេរ៉ង់បានអះអាងថា យន្តហោះចម្បាំង F-35 ទី២ របស់សហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់ នៅលើភាគកណ្ដាលប្រទេស។ 

ហើយសេចក្ដីរាយការណ៍នេះ បានបញ្ជាក់បន្ថែមថា អ្នកបើកយន្តហោះ មិនទំនងជានៅរស់រានមានជីវិតនោះទេ។ មិនមានការបញ្ជាក់ភ្លាមៗ ពីអាជ្ញាធរអាមេរិកនៅឡើយ។

ការអះអាងនេះបានកើតឡើង ២សប្តាហ៍បន្ទាប់ពីយន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក ត្រូវបានវាយប្រហារ ក្នុងអំឡុងពេលធ្វើបេសកកម្មប្រយុទ្ធ នៅអ៊ីរ៉ង់ ដោយត្រូវបង្ខំចុះចតបន្ទាន់ នៅមូលដ្ឋានទ័ពអាកាសអាមេរិក នៅតំបន់មជ្ឈិមបូព៌ា។ នាពេលនោះ មន្ត្រីអាមេរិកបានឲ្យដឹងថា អាកាសយានិក មិនមានគ្រោះថ្នាក់ ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។

នៅមុននេះ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានវាយប្រហារយន្តហោះដោយប្រើប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដោយនេះអាចជាលើកដំបូង ដែលប្រទេសនេះបានវាយប្រហារយន្តហោះទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលមានជម្លោះដែលកំពុងបន្តនេះ។

យន្តហោះចម្បាំង F-35 Lightning II ត្រូវបានចាត់ទុកថា ជាយន្តហោះចម្បាំងទំនើបបំផុតមួយ ដែលកំពុងបម្រើការ និងជាផ្នែកសំខាន់មួយនៃកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ដោយមានតម្លៃជាង ១០០លានដុល្លារ ក្នុង ១គ្រឿង យន្តហោះនេះត្រូវបានដំណើរការ ឬបញ្ជាទិញដោយប្រទេសជាង ១៩ ហើយស្ថិតក្នុងចំណោមយន្តហោះចម្បាំងជំនាន់ទី៥ ដែលត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយបំផុត នៅលើពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm